header ads

Sponsor

ក្រោយពីបែកពីតារាចម្រៀង នាយចឺម ពេលនេះតារាសម្តែង សេង សុខឃីម កំពុងរស់នៅយ៉ាងមានក្តីសុខ ដោយថ្មីៗនេះនាងថែមទាំងបង្ហាញរូបភាពកំពុងពពោះថែមទៀតផង ។ អ្វីដែលចាប់អារម្មណ៍ សេង សុខឃីម ក៏បានបង្ហាញមុខដៃគូថ្មីជាបុរសមានរូបរាងខ្ពស់ស្រឡះ ស្រស់សង្ហាផងដែរ ។

ដ្បិតធ្លាប់បង្ហាញរូបភាពផ្អែមល្ហែមកាលពីមានទំនាក់ទំនងជាមួយ នាយចឺម ក្តី តែ សេង សុខឃីម បានអះអាងថាខ្លួនគ្រាន់តែចាត់ទុកនាយចឺម ជាបងប្រុសដ៏ល្អម្នាក់ប៉ុណ្ណោះ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះក្រោយស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈស្រាប់តែ សេង សុខឃីម បានបង្ហាញរូបភាពកំពុងពពោះយ៉ាងស្រស់ស្អាតនៅក្នុងបណ្តាញសង្គម តែយ៉ាងណានាងមិនបានបង្ហាញ អត្តសញ្ញាណឪពុកកូនក្នុងផ្ទៃឡើយ ។

ប៉ុន្តែកាលពីថ្ងៃទី ២៣ ម្សិលមិញនេះតារាស្រីរូបនេះបានបង្ហោះរូបភាពមួយសន្លឹកជាមួយគូស្នេហ៍ថ្មីដោយមានពាក់ចិញ្ជៀនបញ្ចាំចិត្តនៅនាងដៃទាំងពីរនាក់តែម្តង ដោយភ្ជាប់ជាមួយសំណេរថា «មិនមានភាពស្និទ្ធស្នាល តែមានភាពច្បាស់លាស់រង់ចាំថ្ងៃមួយមកដល់»។

តាមរយៈការលើកឡើងរបស់ សេង សុខឃីម បញ្ជាក់ថាពួកគេពិតជាមានច្បាស់លាស់និងជឿជាក់បើទោះចំណងស្នេហ៍លើកនេះមិនបានបើកចំហដូចកាលជាមួយ នាយចឹម ក្តី ។ ជាមួយគ្នានោះក៏មានការជូនពរនិងសាទរពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើន តែមិនបានប៉ុន្មាន សេង សុខឃីម ក៏បានលុបរូបភាពនេះចេញវិញភ្លាមៗដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post