header ads

Sponsor

ថ្មីៗនេះគេបានឃើញលោក ហ៊ី ឌីណារក្ស ដែលជាក្មួយប្រុសរបស់លោក ស៊ីន ស៊ីសាមុត បានចេញមុខនិយាយជាលើកដំបូងពីមូលហេតុមួយចំនួនដែលធ្វើឱ្យលោក និងក្រុមគ្រួសារអធិរាជសំឡេងមាស មិនមានការជឿជាក់ចំពោះការលើកឡើងរបស់អតីតកីឡាប្រដាល់ បឺត សំរេច ដែលនិយាយថាជាកូនប្រុសរបស់លោក ស៊ីន ស៊ីសាមុត ។

ក្រោយពីអូសបន្លាយអស់រយៈពេលជាច្រើនខែចុងក្រោយនេះគេសង្កេតឃើញថារឿងរ៉ាវ របស់លោក បឺត សំរេច ហាក់ឡើងកម្តៅជាងមុនដោយពេលនេះក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត បានចេញមុខបកស្រាយស្របលេចឮថានឹងធ្វើទៅតាមផ្លូវច្បាប់ថែមទៀត។

អ្វីដែលកត់សម្គាល់ថ្មីៗនេះគេបានឃើញលោក ហ៊ី ឌីណារក្ស ជាក្មួយប្រុសបានចេញមុខបំភ្លឺខ្លះៗនៅ ក្នុងការសម្ភាសជាមួយក្រុមអ្នកស្រាវជ្រាវមួយជាលើកទីមួយថាចំពោះការអះអាងរបស់លោក បឺត សំរេច ក្រុមគ្រួសាររបស់លោកទាំងអស់មិនជឿទេដោយសារមានចំណុចច្រើនមិនស៊ីសង្វាក់គ្នា ។ ដូចជា ថ្ងៃកើត ការរត់ទៅនៅឡាវ ការធ្វើដំណើរចុះឡើងទៅតំបន់នោះព្រោះថា ចាប់ពីឆ្នាំ ១៩៧០ទៅ ១៩៧៥ ការធ្វើដំណើរពីក្រចេះទៅស្ទឺងត្រែងមិនអាចទៅបានដោយសារស្រុកមានសង្រ្គាម ។សរុបមកនេះជាចំណុចតូចៗ នៅមានចំណុចជាច្រើនទៀតដែលធ្វើឱ្យខាងក្រុមគ្រួសារលោកមិនមានការជឿជាក់ចំពោះរឿងនេះ ។

ក្នុងនោះលោក ហ៊ី ឌីណារក្ស បានបន្ថែមថាដូចករណីអ្នកស្រី ឈិន អង្គារ៉ា មានសំអាងច្បាស់លាស់ដោយធ្លាប់យកកូនទៅជួបក្រុមគ្រួសារអធិរាជពិតមែន ។ដោយឡែករឿងរបស់លោក បឺត សំរេច នៅមានចំណុចច្រើនទៀតដែលមិនស៊ីសង្វាក់គ្នាដូច្នេះក្រុមគ្រួសាររបស់លោកនៅតែ ប្រកាន់ជំហរអត់ទាន់ជឿ។ជាចុងក្រោយក្មួយប្រុសអធិរាជ បានសង្កត់ធ្ងន់ថាទោះបីលោករក្សាភាពស្ងប់ស្ងាត់ តែលោកនិងក្រុមគ្រួសារបានតាមដានរាល់ព្រឹត្តិការណ៍ទាំងនេះនៅតាមបណ្តាញសង្គមហើយក្នុងនោះលោកក៏សំណូមពរឱ្យមហាជនកុំឱ្យប្រើពាក្យពេចន៍ឬសម្តីឱ្យលើសព្រំដែនច្បាប់កំណត់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post