header ads

Sponsor

ជារៀងរាល់ឆ្នាំតារាសម្តែង លី ម៉ារីណា តែងរៀបចំពិធីខួបកំណើតឱ្យកូនប្រុសមិនដែលខកខានឆ្នាំណាមួយឡើយ។ ប៉ុន្តែសម្រាប់ឆ្នាំនេះគេសង្កេតឃើញមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនហើយអ្វីដែលធ្វើឱ្យតារាសម្តែង លី ម៉ារីណា កាន់តែមានក្តីសុខនោះគឺវត្តមានរបស់គូស្នេហ៍នៅកៀកកើយយ៉ាងកក់ក្តៅដូចគ្រួសារតែមួយ ។

កាលពិថ្ងៃទី ២៤ យប់មិញនេះតារាសម្តែង លី ម៉ារីណា បានរៀបចំពិធីខួបកំណើតឱ្យកូនប្រុស  ដែលមានឈ្មោះថា សាត ថៃសាន់ នៅភោជនីយដ្ឋានវីហ្វេ្រនសាខាបឹងកក់។ដ្បិតមានកម្មវិធីជារៀងរាល់ឆ្នាំ តែគេសង្កេតឃើញកម្មវិធីរបស់អ្នកនាង លី ម៉ារីណា តែងមានវត្តមានអ្នកសិល្បៈថ្មីចាស់ចូលរួមជាច្រើនដែលធ្វើឱ្យអ្នកនាងជាម្ចាស់កម្មវិធីរីកមុខរីកមាត់ជាខ្លាំង ។

អ្វីដែលកត់សម្គាល់សម្រាប់ឆ្នាំនេះខុសប្លែកពីឆ្នាំមុនដោយសារកម្មវិធីរបស់កូនប្រុសអ្នកនាង លី ម៉ារីណា ក៏មានការចូលរួមពីសំណាក់គូស្នេហ៍លោក វិរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញយ៉ាងពេញមុខពេញមាត់ដូចគ្រួសារតែមួយ ។

នៅក្នុងថ្ងៃពិសេសនេះគេសង្កេតឃើញអ្នកនាង លី ម៉ារីណា មានភាពស្រស់ស្អាតជាខ្លាំងដោយអ្នកនាងបានតុបតែងខ្លួនក្នុងឈុតរ៉ូបវែងពណ៌ខ្លៅដែលកាន់តែរំលេចសាច់សខ្ចីដូចបណ្តូលចេកឱ្យកាន់តែទាក់ទាញថែមមួយកម្រិតទៀត ។


ជាមួយគ្នានោះគេសង្កេតឃើញមានអ្នកសិល្បៈជាច្រើនដែលមានទាំងតារាចម្រៀង សម្តែងបានបង្ហាញវត្តមាននៅក្នុងកម្មវិធីខួបកូនប្រុសអ្នកនាង លី ម៉ារីណា យ៉ាងរីករាយដោយម្នាក់ៗបានជូនពរឱ្យក្មួយប្រុសមានសុខភាពល្អ និងឆ្លាតវែងវៃគ្រប់ៗគ្នា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post