header ads

Sponsor

រហូតមកដល់ពេលនេះ នាយចឺម មិនបានបង្ហាញម្ចាស់ចិត្តថ្មីជាសាធារណៈក្រោយបែកជាមួយ សេង សុខឃីម ​ជាងមួយឆ្នាំមកហើយ ។ ប៉ុន្តែក្រោយបានឃើញអតីតមានក្តីសុខជាមួយដៃគូថ្មីនឹងកំពុងពពោះនោះ នាយចឺម បានបង្ហាញអារម្មណ៍ត្រេកអរនិងជូនពរឱ្យអតីតខ្លួនបានក្តី សុខថែមទៀត ។

គួររំឮកថាថ្មីៗនេះអ្នកមេម៉ាយកូនមួយ សេង សុខឃីម បានបង្ហាញរូបភាព ពពោះនឹងបង្ហាញមុខដៃគូថ្មីជាបុរសរូបសង្ហាដោយបញ្ជាក់ថាមិនស្និទ្ធស្នាលតែមានភាពច្បាស់លាស់ ។  បើក្រឡេកមកមើលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយចឺម ឯណេះវិញហាក់មានភាពស្ងប់ស្ងាត់ក្នុងរឿងស្នេហាបើទោះលោកធ្លាប់មានឈ្មោះជាបុរសសម្បូរស្នេហ៍នាពេលកន្លងមកក្តី ។ ទាក់ទងក្នុងរឿងស្នេហា នាយចឺម ប្រាប់ថាសព្វថ្ងៃខ្លួនមិនទាន់មានដៃគូថ្មីនៅឡើយទេ។

ក្នុងនោះ នាយចឺម ក៏បានបង្ហាញអារម្មណ៍ត្រេកអរ នៅពេលឃើញ អតីតគូស្នេហ៍ សេង សុខឃីម កំពុងមានក្តីសុខជាមួយអ្នកថ្មីដោយលោកប្រាប់ថាក្នុងនាមជាមនុស្សធ្លាប់ស្រឡាញ់គ្នាយើងពិតសប្បាយចិត្តនៅពេលដែលឃើញគេបែកពីយើងគេមានការងារច្រើននឹងនៅតែមានអ្នកគាំទ្របែបនេះ ហើយលោកក៏មានតែជូនពរនឹងសុំឱ្យអ្នកគាំទ្រនៅតែបន្តស្រឡាញ់អតីតដៃគូខ្លួនប្រសិននាងមានការងារអ្វីថ្មីៗនៅក្នុងសិល្បៈ។ សម្រាប់លោកមិនមានការសោកស្តាយអ្វីឡើយ។

រហូតមកដល់ពេលនេះ នាយចឺម បានបែកពីសង្សារជាអ្នកសិល្បៈចំនួនបួននាក់ហើយ តែអ្វីដែលគួរឱ្យសរសើរទោះបែកគ្នាក្តី តែ នាយចឺម នៅតែបន្តការងារជាមួយអតីតដៃគូរបស់ខ្លួន ដែលកន្លងមកមានដូចជា អៀ ម៉េងលិ និង ហ្វា ហ្វា ជាដើម ។


ចុងក្រោយនេះ សេង សុខឃីម ក៏បានប្រកាសចាត់ទុក នាយចឺម ជាបងប្រុសក្រោយពួកគេបែកផ្លូវគ្នា ។ ក្នុងរឿងនេះដែរ នាយចឺម បាននិយាយទាំងជឿជាក់ថា ប្រហែលយើងជាមនុស្សល្អហើយបានបែកគ្នាគាត់នៅតែរាប់អានដូច្នេះ ៕   

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post