header ads

Sponsor

តាមរយៈវីដេអូផ្សាយផ្ទាល់របស់លោក ផែង វណ្ណៈ នៅយប់ថ្ងៃទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣ ពោលគឺនៅមុនមួយថ្ងៃ ដែល​មន្រ្តី​ចរាចរណ៍​ចាប់ផ្ដើម​បន្ត​អនុវត្តន៍​រឹតបន្តឹង​ច្បាប់ចរាចរណ៍​ ក្នុងនោះលោកថាបានសំណូមពរនៅពេលខាងមុខ ឱ្យក្រសួងមហាផ្ទៃ សហការស្ថាប័នពាក់ព័ន្ធពិចារណាលុប រឿងចាប់កញ្ចក់ខ្មៅ។

វីដេអូផ្សាយផ្ទាល់លោកបានបញ្ជាក់ថា កាលពីមុនដែលរដ្ឋាភិបាលចេញអនុក្រឹត្យតម្រូវមិនឱ្យរថយន្តបិទកញ្ចក់ខ្មៅនោះ ព្រោះតែមានករណីប្លន់ប្រដាប់អាវុធ ចាប់ជំរិតមនុស្សក្នុងឡានដាក់ទៅ ធ្វើឱ្យសមត្ថកិច្ចមើលមិនឃើញ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះបទល្មើសខាងលើនេះ តាមរយៈការសិក្សាលែងមានហើយ ហើយមួយទៀតបច្ចុប្បន្នអាកាសធាតុកើនឡើងក្ដៅជាងកាល២០ឆ្នាំមុន មូលហេតុនេះហើយអត់បិទកញ្ចក់ក៏អត់បញ្ហាដែរ។

លោកបានគូសបញ្ជាក់បន្ថែមថា៖ «រឿងកញ្ចក់ខ្មៅនេះ កាលណាយើងបន្តឱ្យចាប់ផាកពិន័យ ធ្វើឱ្យមានចរន្តផ្ទុយគ្នាស្ដង់ដារពីរ ព្រោះរថយន្តអ្នកធំ របស់មន្ត្រីជាន់ខ្ពស់សុទ្ធតែកញ្ចក់ខ្មៅ កាលណាយើងចាប់តែប្រជាជន យើងឃើញថា ច្បាប់អនុវត្តបានតែប្រជាជន ដែលចំណុចហ្នឹងយើងចង់ឱ្យមានលុបបំបាត់ បើអាចបញ្ឈប់កុំឱ្យមាន ណាមួយទៀត រថយន្តចេញពីរោងចក្រមកសុទ្ធតែកញ្ចក់ខ្មៅ»។

សូមស្ដាប់ការលើកឡើងបកស្រាយទាំងស្រុងខាងក្រោមនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post