header ads

Sponsor

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់ទៀតបង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ឈប់ ស្រាប់តែនៅថ្ងៃទី ២៥ ខែកញ្ញា ដើមបណ្ដឹងឈ្មោះ វណ្ណ ឌីលក្ខណ៍ បានបង្ហោះសារជាថ្មីថាឈ្មោះ ឡុង សុខគីម បានមករំខានយារយីនាងសារជាថ្មីទៀតហើយ តែឡុង សុខគីម បានឆ្លើយបដិសេធ។

តាមរយៈទំព័រហ្វេសបុករបស់វណ្ណ ឌីលក្ខណ៍ បានលើកឡើងឱ្យដឹងថា៖ «សួស្ដីបងៗប៉ូលិសខណ្ឌសែនសុខ​ ដោយសារតែបងៗប៉ូលិសកាលមកដល់ផ្ទះលេីកមុនប្រាប់ថា មិនបាច់ទៅប៉ុស្តិ៍ទៀតទេ​ ហេីយខ្ញុំក៏មិនបាន save phone number ខលមកលេីកមុនទុក​ ខ្ញុំវាចឹងដែរ🥲។ ខ្ញុំចង់ជូនដំណឹងបន្ទាន់ថា…….ថ្ងៃនេះថ្ងៃខ្ញុំសម្រាកពីការងារ​ តែទៅរៀនដូចសព្វមួយដង នៅវេលាម៉ោង 10:05នាទីព្រឹក​ ថ្ងៃច័ន្ទ​ ទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ បន្ទាប់ពីចេញពីរៀនភាសាក្រៅម៉ោងនៅម្ដុំ​ ទួលទំពូង​ តាមផ្លូវជិះមកវិញខ្ញុំចេះតែឆ្ងល់មេីលកញ្ចក់​ ចេះតែមានអារម្មណ៍ដូចម៉ូតូតាមពីក្រោយ​ ដល់ឈប់ស្តុបមេីលទៅឃេីញ​ ម្នាក់ស្រីឆ្កួត​ នឹងតាមខ្ញុំវាសេីចហេីយ​ វាជិះកៀរ​ វ៉ាខ្ញុំទៅបាត់….!

មិនដឹងវាពួននៅណា​ វាជិះវ៉ាទៅវ៉ាមកអត់ឈប់។ ដល់ម៉ោង​ 11:27ខ្ញុំជិះយកអីវ៉ាន់អោយមីងនៅម្ដុំភូមិរោងចក្រ​ វាជិះទៅជិះមកកាត់នឹង​ លក្ខណៈរំខានទៀត។ ចំណាំពេលជិះតាមផ្លូវខ្ញុំអែបម៉ូតូកៀន​ ដកphone រៀបថតវា​ វាគេចបាត់…! វាដោះធុងgrab ចេញហេីយ​ ជិះម៉ូតូហុងដា dream ពាក់ផ្លាកលេខ​ បាត់ដំបង​ 1K 3086 ។ វាអត់ឈប់ទេ​ បងៗនៅសាលាខណ្ឌសែនសុខ​ គាត់ផ្ដាំខ្ញុំថា តែវាតាមទៀតគាត់ចេះដោះស្រាយហេីយ។ បងៗជួយដោះស្រាយអោយខ្ញុំផង🙏🏻។​»

យ៉ាងណាក្រោយពីឃើញសារបង្ហោះរបស់នារីខាងលើ យើងក៏ឃើញមានគណនីមួយដែលមានឈ្មោះថា ៖ «Long Sokkim» ដែលដូចនឹងឈ្មោះសមត្ថកិច្ចហៅទៅអប់រំថ្ងៃមុនឱ្យឈប់តាមរំខានគេនោះ បានលើកឡើងថា៖ «អ្នកណាឃើញខ្ញុំជិះកៀរ ជិះវ៉ាខ្លះ យូរទៅអត់ដឹងរកស៊ីអីទៅឥឡូវ? ចង់ទៅរកស៊ីនៅណាក៏អត់បានដែរអីហ្នឹង?»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post