header ads

Sponsor

សិល្បករការិនីមួយចំនួនរួមនឹងមហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការមិនពេញចិត្តនឹងបានបង្ហាញក្តីបារម្ភក៏ដូចជាបញ្ចេញមតិជាហូរហែរ ក្រោយបានឃើញប្រទេសថៃសាងសង់ប្រាសាទថ្មឈ្មោះថា «ស៊ីហាក់ណាខន» នៅវត្តភូម៉ាន់ហ្វា ចម្លងតាមប្រាសាទអង្គរវត្តស្ទើរបេះដាក់តែម្តង។

គេចាំបានថាកាលពីអំឡុងឆ្នាំ ២០២១មហាជនជាច្រើនបានបង្ហាញការប្រតិកម្មនៅតាមបណ្តាញសង្គមក្រោយបានឃើញប្រទេសថៃបានសាងសង់ប្រាសាទថ្មមួយដែលមានក្បូរក្បាច់ ចម្លងតាមប្រាសាទអង្គរវត្ត។ ប៉ុន្តែយ៉ាងណារឿងនេះក៏បានស្ងប់ស្ងាត់ទៅវិញក្រោយ ចៅអធិការវត្តបានចេញមុខនិយាយថាប្រាសាទថ្មនេះសាងសង់ឡើងតាមប្រាសាទនគរហ្លួងបែបអយុធ្យាមិនបានចម្លងតាមប្រាសាទអង្គរវត្តនៅប្រទេសកម្ពុជាទេ តែមិនដូចការអះអាងឡើយថ្មីៗនេះគេបានឃើញរូបភាពប្រាសាទថ្មមួយនេះមានរចនាបថស្ទើរដូចទៅនឹងប្រាសាទអង្គរវត្តតែម្តង ។ ជាមួយរូបភាពរបស់ប្រាសាទថ្មមួយនេះក៏បានផ្ទុះចេញនូវប្រតិកម្មជាថ្មីពីសំណាក់មហាជន រួមនឹងសិល្បករការិនីមួយចំនួន ។

ក្នុងនោះប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញបង្ហាញអារម្មណ៍ថា «តើតំលៃមរតកនៃការចុះបញ្ជីរសម្បតិបេតិភ័ណ្ឌពិភពលោកនៅកន្លែងណាដែលសៀមអាចសាងសង់ចំលងតាមជាក់ស្តែងបាន»។ដោយឡែកតារាចម្រៀង ប៉ាត់ សុធារ៉ា បាននិយាយបែបនេះថា «គេមានបំណងយូហើយ អីលូវគេធ្វើបានសំរេចមែនខ្ញុំបានត្រឹមមើលហើយសម្រក់ទឹកភ្នែក ព្រលឹងជាតិខ្មែរខ្ញុំអើយគេធ្វើអោយយើងស្រក់ឈាមហើយ»។ដោយឡែក វីជេរតនា បានលើកជាចម្ងល់ថា «ខ្ញុំឆ្ងល់មែនគេបង្កើត​ ក្រសួង​ វប្បធម៌​ នឹង​ វិចិត្រសិល្បៈ​ មកដាក់តាំងមែន​ ? copy សឹង​ 100% ហើយ មកថា​ គេអត់​ copy ទៀត​ » ?

ដោយឡែកអ្នកដឹកនាំរឿងលោក កៅ សីហា ក៏បានបញ្ចេញមតិថា«ក្រោយពេលថៃសាងសង់លំនាំតាមអង្គរវត្តចប់រួចរាល់នៅ 4-5ឆ្នាំទៅមុខទៀត ពាក្យថា អង្គរវត្តល្អឯកគ្មានពីរលើលោក លែងមានទៀតហើយ ហើយយើងត្រូវទទួលស្គាល់ការពិតមួយនេះ ក្រៅពីមោទកភាពដូនតាបុព្វបុរសខ្មែរបន្សល់ទុកឲ្យនេះ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post