header ads

Sponsor

ជម្លោះរឿងប្អូនថ្លៃប្រុសកាប់ទៅលើបងថ្លៃស្រីកាលវេលាម៉ោង៦និង៥២ នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិដេីមស្លែង ម្ដុំដេីមឈេីទាលធំ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ របួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់មន្ទីរពេទ្យរុស្សី ដឹងពីមូលហេតុហើយ។

ជនសង្ស័យឈ្មោះ ភឿន ច័ន្ទ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផាន់ មករា ភេទ ស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ៣៥១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ជនរងគ្រោះ រងរបួស ក្បាល ១កន្លែង, ប្រអប់ដៃស្តាំ ១កន្លែង, ម្រាមដៃឆ្វេង, ចិញ្ចើមឆ្វេង ១កន្លែង និងកែងដៃឆ្វេង ១កន្លែង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូទៅផ្ទះបងថ្លៃរបស់ខ្លួន ក្នុងគោលបំណងដើម្បីទារលុយ ដែលជំពាក់ចំនួន 7500ដុល្លារ ដែលបងថ្លៃបានជំពាក់ ប៉ុន្តែបងថ្លៃបែរជានិយាយពាក្យមិនសមរម្យ និង គ្មានទំនួលខុសត្រូវ រហូតកើតជាជម្លោះទាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យខឹងបានក្រឡេកឃើញកាំបិតដែលទុកលើគ្រែមុខផ្ទះ រួចជនសង្ស័យបានស្ទុះទៅយកកាំបិតធ្វើសកម្មភាពកាប់ទៅលើបងថ្លៃរបស់ខ្លួន បណ្តាលឱ្យរយះក្បាល ប្រអប់ដៃស្តាំ ម្រាមដៃឆ្វេង, ចិញ្ចើមឆ្វេង និងកែងដៃត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ។

បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចអធិការដ្ឋានខណ្ឌច្បារអំពៅ ឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post