header ads

Sponsor

ខណៈអ្នកសិល្បៈក៏ដូចជាអ្នកជំនួញមួយចំនួនត្អូញត្អែរពីសេដ្ឋកិច្ចធ្លាក់ចុះមិនអាចរកចំណូលបានដូចមុនក៏ពិតមែន តែបើគេក្រឡេកមកមើលតារាសម្តែង គឹម លីហ្សា នៅតែបង្ហាញភាពជោគជ័យមិនថានៅក្នុងមុខជំនួញអនឡាញ និងការងារសិល្បៈឡើយ ។ យ៉ាងណាមិញពេលនេះ តារាសម្តែងកូនពីររូបនេះកំពុងសាងសង់ផ្ទះវីឡាស្កឹមស្កៃលំដាប់អភិជនតម្លៃក្បែរលានដុល្លារឯណោះ ។

បើតាមប្រភពដែលស្និទ្ធជាមួយតារារូបនេះបានព្រលយថាផ្ទះវីឡាស្កឹមស្កៃមួយនេះមិនមែនជាផ្ទះទីមួយរបស់ គឹម លីហ្សា ទេព្រោះនាងមានផ្ទះច្រើនដែលមានទាំងនៅប្រទេសអូស្រ្តាលី ផ្ទះលំហែរនៅខេត្តផងដែរ ។ សម្រាប់វីឡានេះមានទីតាំងនៅបុរីវិមានភ្នំពេញដែលសាងសង់ជិតរួចរាល់ដែលគេប៉ាន់ប្រមាណថាអាចក្បែរមួយលានដុល្លារក្រោយរៀបចំរួចរាល់ ។ 

គឹម លីហ្សា ប្រាប់ថាផ្ទះនេះជាកាដូសម្រាប់ខ្លួននាងដែលប្រឹងប្រែងធ្វើការនាពេកន្លងមក ។ គឹម លីហ្សា ជាសិល្បការិនីមួយរូបដែលមានភាពជោគជ័យ ជាពិសេសជំនួញជាច្រើនរបស់នាងកំពុងដំណើរការដោយរលូនហើយក្រឡេកមកមើលការងារសិល្បៈក៏មានហាងឆេងមិនធម្មតាដែរដោយនាងតែងបង្ហាញមុខនៅក្នុងកម្មវិធីរឿងកំប្លែងជាមួយក្រុមនាយពាក់មី ។

សព្វថ្ងៃ គឹម លីហ្សា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី លោក គីវ វុឌ្ឍី ដែលនាងធ្លាប់តែប្រកាសលែងលះជាច្រើនលើកច្រើនសារនោះជានឹងកូនប្រុសដ៏គួរឱ្យស្រឡាញ់ចំនួនពីរនាក់ ហើយក៏មិនទាន់លេចឮថានាងនឹងមានគម្រោងបន្តយកកូនស្រីទីបីទៀតដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post