header ads

Sponsor

ក្រោយពីភរិយា អឿន ម៉ូលីកា ជាអតីតមេតុងទីនហាយសូរត្រូវជាប់ពន្ធនាគារជាងបីឆ្នាំ និងសងប្រាក់ជាង ៣០ម៉ឺនដុល្លារទៅដើមបណ្តឹងនោះលោក ឆានុន ដែលជាស្វាមីមេតុងទីនរូបនេះបានសន្យាថាមិនទៅណាចោលកូនស្រីទោះនៅស្ថិតនៅក្នុងការកាលៈទេសៈបែបណាក៏ដោយ ។

នៅថ្ងៃទី ១៩ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមជាសា្ថពរនិងសាធារណៈចំពោះមេតុងទីន អឿន ម៉ូលីកា ដែលមានវ័យ ២៧ឆ្នាំទៅលើសំណុំរឿងចំនួនពីរដែល ដោយសម្រេចដាក់ពន្ធនាគារចំនួនបីឆ្នាំកន្លះនិងសងទឹកប្រាក់ទៅដើមបណ្តឹងចំនួនជាង ៣០ម៉ឺនដុល្លារ ។ អ្វីដែលចាប់អារម្មណ៍ក្រោយភរិយារបស់ខ្លួនត្រូវបន្តជាប់ពន្ធាគារទៀតនោះក្នុងនាមជាឪពុកលោក ឆានុន បានបង្ហាញអារម្មណ៍បែបនេះចំពោះកូនស្រីថា «ទោះជាស្ថិតក្នុង កាលៈទេសៈលំបាកឬបញ្ហាធំប៉ុនណាក៏ដោយ ក៏ប៉ាមិនទៅណាចោលកូនឡើយ រឹងមាំណាកូន ប៉ាគ្មានអ្វីអោយកូនទេ ធំឡើងកូនត្រូវតែខឹតខំសិក្សាស្វែងរកចំនេះវិជ្ជា ដើម្បីអនាគត់ភ្លឺស្វាងទៅខាងមុខរបស់កូន My strong daughter Nun ChanMonita»។

ជាមួយសម្តីរបស់លោក ឆានុន ក៏បានធ្វើឱ្យមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រអតីតតារាសម្តែងរូបនេះបានផ្តល់ជាកម្លាំងចិត្តដល់រូបលោកគ្រប់គ្នា ។ អ្វីដែលកត់សម្គាល់ខណៈភរិយានៅក្នុងមន្ទីរឃុំឃាំង គេតែងឃើញលោក ឆានុន បង្ហោះសារតាមបណ្តាញសង្គមលើកកម្លាំងចិត្តដល់ អឿន ម៉ូលីកា ពីចម្ងាយដោយលោកនិយាយថាទោះមិនអាចជួយអ្វីបានតែលោកមិនចាកចេញនិងបោះបង់ចោលភរិយា ឡើយ។

គួរឱ្យដឹងថា អឿន ម៉ូលីកា ជាអតីតតារាចម្រៀងនឹងជាអ្នកលក់អនឡាញដ៏ល្បី និងជាមេតុងទីនហាយសូរម្នាក់បានត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ។ នៅថ្ងៃទី ទី១៨ ខែធ្នូ ឆ្នាំ២០២២ ចៅ ក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃ.សជាបណ្ដោះ អាសន្នពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានដោយចេញសែកស្អុយលើទឹកប្រាក់ប្រមាណ ៧០ម៉ឺនដុល្លារ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post