header ads

Sponsor

នៅលើបណ្ដាញសង្គមថ្មីៗនេះ បានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងព័ត៌មានដែលបានផ្សព្វផ្សាយថា មានព្រះសង្ឃមួយអង្គគង់នៅវត្ត ចន្ទប្បជោត្តនារាម ខេត្តកំពង់ឆ្នាំង ដែលមានការលើកឡើងថាព្រះជន្មព្រះអង្គ១២២ឆ្នាំ តែជុំវិញនឹងរឿងនេះត្រូវបានខាងមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំងបានបង្ហាញរបាយការណ៍ថា ព្រះចៅអធិការវត្តព្រះនាម ស៊ុន ចាន់វីរៈ ព្រះជន្ម ទើបតែ២៨ព្រះវស្សាតែប៉ុណ្ណោះ ហើយបួសបាន១៤ព្រះវស្សា។

អ្វីដែលកាន់តែច្បាស់ទៀតនោះ តាមរយៈកិច្ចសម្ភាសន៍ពី «រំដួលធីវី» ព្រះអង្គក៏បានចេញមកបដិសេធផងដែរជុំវិញនឹងអាយុនេះ ដោយព្រះអង្គគូសបញ្ជាក់ថា បើចេញពីសង្ឃដីកាព្រះអង្គ ព្រះអង្គនឹងទទួលខុសត្រូវ ហើយមួយចំណុចទៀតទាក់ទងនឹងការដាក់ព្រះបាតនៅលើក្បាល គឺព្រះអង្គមិនបានលើកឡើងអង្គឯងនោះទេ គឺឈ្មោះ ថោង នីដាមុនី ជាអ្នកទាញព្រះបាតព្រះអង្គដាក់លើក្បាលគាត់តែម្ដង ដោយព្រះអង្គមិនដដឹងខ្លួនទេ។

អ្វីដែលចាប់អារម្មណ៍មួយចំណុចទៀតការសាងសង់ព្រះចេតិយឱ្យត្រូវនឹងសមរាត្រី ដូចប្រាសាទអង្គរវត្ត ព្រះអង្គបានបញ្ជាក់ថានឹងកសាងឱ្យគង់នៅបានយូរអង្វែង ហើយបានចាប់ផ្ដើមកសាងរួចហើយ បានប្រមាណ២០%ហើយ។ ចំពោះញាតិញោមមកថ្វាយបង្គំគឺដោយសេចក្ដីជ្រះថ្លា មិនមែនមកដោយសេចក្ដីព្យាបាលជំងឺ ឬតាំងខ្លួនជាអ្នកមានបុណ្យទេ។

ចង់ជ្រាបច្បាស់សូមទស្សនាកិច្ចសម្ភាន៍ទាំងស្រុងខាងក្រោមនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post