header ads

Sponsor

ដ្បិតធ្លាប់ចេញមុខជួយដោះស្រាយបំណុលឱ្យតារាកំប្លែង ខ្ញុង មិនបានទទួលជោគជ័យហើយថែមទាំងផ្ទុះការរិះគន់ជាច្រើនក្តី ប៉ុន្តែកាលពីពេលថ្មីៗនេះលោកគ្រូ សៀវ សុផល បានចេញមុខប្រកាសជួយរកដំណោះស្រាយដល់អ្នកជាប់បំណុលទាំងនេះ ។

ក្រោយពីស្ងប់ស្ងាត់សកម្មភាពមួយរយៈពេលថ្មីៗនេះលោកគ្រូ សៀវ សុផល បានចាប់ផ្តើមសកម្មភាពចែករំលែកនៅលើបណ្តាញសង្គមឡើងវិញ ។ ជាក់ស្តែងកន្លងមកលោកបានប្រកាសផ្តល់ការរៀបចំផែនការដល់អភិបាលខេត្តក្នុងការជួយទាក់ទាញវិនិយោគសម្រាប់ខេត្តនីមួយៗ ។

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះកាលពីថ្ងៃទី ២៨ម្សិលមិញនេះលោកគ្រូ សៀវ សុផល បានបង្ហោះសារដែលមានអត្ថន័យថា«ខ្ញុំមានសមត្ថភាពពិគ្រោះជួយរកដំណោះស្រាយបំណុល »ក្នុងនោះលោកក៏បានបញ្ជាក់ថាមានដូចជាបញ្ចាំធនាគារ ហើយគាំងបំណុល បញ្ចាំឯកជន ហើយគាំងបំណុល  មានអចលនទ្រព្យ ហើយធនាគារ មិនអោយខ្ចី និងមានអាជីវកម្ម ចង់លក់ ភាគហ៊ុនខ្លះជាដើម។

ជាមួយការលើកឡើងរបស់លោកគ្រូ សៀវ សុផល ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការចាប់អារម្មណ៍ចំពោះរឿងមួយនេះ ។ គួរបញ្ជាក់ថាកន្លងមកលោកគ្រូ សៀវ សុផល ធ្លាប់បានចេញមុខជួយដោះបំណុលឱ្យតារាកំប្លែង ខ្ញុង និងនាយកៃដ ជាស្វាមី ដោយឱ្យតារាកំប្លែងរូបនេះប្រកាសក្ស័យធននឹងបានឱ្យសុំជំនួយមហាជនតាមបណ្តាញសង្គមផងដែរ ។

ប៉ុន្តែគំនិតមួយនេះរបស់លោកគ្រូជោគជ័យ សៀវ សុផល មិនបានជោគជ័យឡើយដោយត្រូវបានមហាជនក៏ដូចជាបុគ្គលល្បីៗមួយចំនួនបានរិះគន់ព្រោងព្រាតហើយកាលណោះលោកគ្រូក៏បានចេញមុខសុំទោសចំពោះរឿងមួយនេះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post