header ads

Sponsor

ទោះមិនអាចសម្រេចក្តីស្រមៃនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទីបីក្តី តែពេលនេះ សុខុម រចនា ហាក់មានហាងឆេងនៅក្នុងការថតពាណិជ្ជកម្មនានាទៅវិញ ។ មិនតែប៉ុណ្ណោះនាងក៏មានឱកាសក្លាយជាអ្នកតំណាងនៅក្នុងផលិតផលរក្សាសម្រស់មួយទៀតផង ។

ខុសពីបេក្ខភាពដទៃគេចាំបានថា សុខុម រចនា ទទួលបានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីនាងបានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះតាំងពីថ្ងៃដំបូង ហើយបេក្ខភាពរូបនេះក៏បានធ្លាក់នៅក្នុងវគ្គឡាយផ្ទាល់សប្តាហ៍ទីមួយតែម្តង ។

អ្វីដែលកត់សម្គាល់ដ្បិតបរាជ័យនៅក្នុងកម្មវិធីនេះក្តី តែ សុខុម រចនា ក៏មានទីផ្សារការងារខ្ពស់ដោយនាងមានឱកាសបានក្លាយជាអ្នកតំណាងឱ្យផលិតផលរក្សាសម្រស់មួយ ។ មិនតែប៉ុណ្ណោះនាងក៏បានលេចមុខនៅក្នុងការថតសម្អាងការទៀតផង ។


មិនអាចក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មក្តី តែឆាប់ៗខាងមុខនេះ សុខុម រចនា ក៏មានគម្រោងចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនសម្រាប់អ្នកគាំទ្រ ។រងនូវការរិះគន់ពីសំណាក់មហាជនច្រើននាពេលកន្លងមក ក្តី តែ សុខុម រចនា មិនមានការបាក់ទឹកចិត្តអ្វីឡើយ ដោយរំពឹងថាបទរបស់នាងដែលនឹងត្រៀមនឹងចេញនៅពេលខាងមុខនឹងមានការគាំទ្រព្រោះនាងមានស្ទីលថ្មីប្លែកខុសពីតារាចម្រៀងដទៃ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post