header ads

Sponsor

ពិតជាមិនធម្មតាសម្រាប់ប្តីប្រពន្ធតារាចម្រៀងមួយគូនេះជាក់ស្តែងគ្រាន់តែបញ្ចប់កម្មវិធី Women's Fashion Show នៅប្រទេសអ៊ីតាលីមិនបានប៉ុន្មានផងពេលនេះ ជី ដេវីត និង ទេព បូព្រឹក្ស ត្រៀមនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីធំមួយនៅប្រទេសបារាំងជាមួយប្រ៊េនល្បីនៅក្នុងថ្ងៃទី ៣០យប់នេះតែម្តង។

ជឿជាក់ថាអ្នកគាំទ្រពិតជាបានដឹងហើយថាលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស គឺជាតារាចម្រៀងខ្មែរដំបូងដែលមានឱកាសបានបង្ហាញមុខនៅក្នុងកម្មវិធី Women's Fashion Show នៅ ប្រទេសអ៊ីតាលីស្ថិតនៅក្នុងទីក្រុងមីឡាន តាមការអញ្ជើញរបស់ប្រេនម៉ាកដ៏ល្បី D&G ។​កម្មវិធីនេះត្រូវគេចាត់ទុកជាកម្មវិធី Fashion ដ៏ធំប្រចាំឆ្នាំ ដោយមានការចូលរួមពីសំណាក់ តារាអន្តរជាតិល្បីៗ ដូចជា Jade Smith Cara Delevinge, Emma Watsonនិង  Scarlet Jonhansson។

កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ កន្លងទៅនៅប្រទេសអ៊ីតាលី ដែលតាមរយៈរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងប្តីប្រពន្ធគូនេះបានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្ររបស់អ្នកទាំងពីរ មានក្តីរំភើបនិង មោទនភាពជាខ្លាំង ។

អ្វីដែលចាប់អារម្មណ៍គ្រាន់តែបញ្ចប់ការចូលរួមនៅក្នុងកម្មវិធីដ៏ធំនៅប្រទេសអ៊ីតាលី ប្រមាណមួយសប្តាហ៍ពេលនេះប្តីប្រពន្ធមួយគូនេះក៏ត្រៀមខ្លួននឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយនៅប្រទេសបារាំងរបស់ប្រេន ELIE SAAB ដែលជាកម្មវិធី READY TO WEAR SPRING SUMMER 2024 ដែលនឹងចាប់ផ្តើមនៅក្នុងថ្ងៃទី ៣០ល្ងាចនេះតែម្តង ។

ជាមួយនឹងវត្តមានរបស់ ទេព បូព្រឹក្ស និងគូស្នេហ៍នៅក្នុងកម្មវិធីធំៗរបស់បណ្តារប្រទេសប៉ែកអឺរ៉ុបដោយរួមជាមួយតារាបរទេសនោះកាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេទាំងពីរកាន់តែលេចធ្លោថែមមួយកម្រិតទៀត ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនរង់ចាំមើលស្ទីលតែងខ្លួនរបស់ ប្តីប្រពន្ធគូនេះព្រោះដូចដឹងស្រាប់ហើយថាតម្លៃសម្លៀកបំពាក់របស់ពួកគេមួយឈុតៗតម្លៃខ្ពស់មិនធម្មតាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post