header ads

Sponsor

នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀងលោក យ៉ែម សំអូន រួមនិងសិល្បករការិនីមួយចំនួនបានទៅសួរសុខទុក្ខនិងផ្តល់ភាពកក់ក្តៅដល់លោកយាយ ខាវ ថងញ៉ុត ភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។ ប៉ុន្តែយ៉ាងណាតារាចម្រៀង យ៉ែម សំអូន បានអះអាងថាទង្វើររបស់លោកមិនចង់បានភាពល្បីល្បាញអ្វីឡើយនេះគ្រាន់តែជាការបង្ហាញនូវភាពស្និទ្ធស្នាលនិងក្តីគោរពដល់ក្រុមគ្រួសារអធិរាជប៉ុណ្ណោះ ។ 

តាមរយៈវីដេអូមួយដែលបង្ហោះដោយលោក សុះ ម៉ាច គេបានឃើញតារាចម្រៀង យ៉ែម សំអូន ឯក ស៊ីដេ រិន សាវ៉េត រួមនឹងអ្នកនាង ពៅ សុជាតា បានទៅជួបលោកយាយ ខាវ ថតញ៉ុត ខណៈលោកយាយកំពុងស្នាក់នៅភ្នំពេញ ។ ក្នុងនាមជាតារាចម្រៀង ជំនាន់ក្រោយលោក យ៉ែម សំអូន ក៏បានបង្ហាញនូវការអរគុណដល់ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត ជាពិសេស អធិរាជដែលបានបន្សល់នូវមរតកចម្រៀងជាច្រើនសម្រាប់អ្នកសិល្បៈជំនាន់ក្រោយជាពិសេសរូបលោកដើម្បីជាមុខរបរចិញ្ចឹមជីវិតសព្វថ្ងៃនេះ ។

លោក យ៉ែម សំអូន បានបញ្ជាក់ថាការដែលលោកមកជួបជាមួយលោកយាយគឺដើម្បីផ្តល់ភាព ស្និទ្ធស្នាលនិងភាពកក់ក្តៅដល់ចាស់ទុំមិនបានយកល្បីឬចង់ប្រកួតប្រជែងដល់នរណាម្នាក់ឡើយ  ។សំខាន់ការពិតនៅតែជាការពិតភាពត្រឹមត្រូវនៅតែឈ្នះ ហើយលោកក៏សុំមិននិយាយឬដឹងឮរឿងអ្វីផ្សេង ។ 

បើតាមដឹងនេះជាលើកទីមួយដែលតារាចម្រៀងដែលនិយមច្រៀងបទសម័យដើមទាំងនេះបានទៅជួប លោកយាយជាភរិយាអធិរាជសំឡេងមាស  ។ ក្រៅពីបង្ហាញនូវការអាណិតអាសូរនិងក្តីគោរពេដល់ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុតតារាចម្រៀង យ៉ែម សំអូន ក៏ដូចជាសិល្បករការិនីមួយចំនួនបានជូនថវិការដល់លោកយាយមួយចំនួនផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post