header ads

Sponsor

អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរក្រោយឃើញសម្រស់ MGC 2023  ភឹម ស្រីនោ កាន់តែស្រស់ស្អាតនិងលេចធ្លោថែមមួយកម្រិតទៀត ក្រោយបវរកញ្ញារូបនេះបានទៅកែបន្ថែមខ្ទង់ច្រមុះឱ្យស័ក្តិសមទៅនឹងទម្រង់មុខ។ ប៉ុន្តែក្នុងនោះក៏មានហ្វេន ហ្វេន ជាអ្នកគាំទ្របានសម្តែងការព្រួយបារម្ភព្រោះខ្លាចមានបញ្ហាសុខភាពព្រោះឆាប់ៗនេះ ភឹម ស្រីនោ ត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ។

បើតាមគម្រោង MGC 2023  ភឹម ស្រីនោ នឹងតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតMiss Grand International 2023 នៅប្រទេសវៀតណាមនៅក្នុងខែតុលាខាងមុខនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះគេបានឃើញ ភឹម ស្រីនោ បានទៅកែទម្រង់ច្រមុះនៅហាងកែសម្ជស្សមួយនៅក្នុងស្រុកដែលកាន់តែធ្វើឱ្យសម្រស់របស់ ភឹម ស្រីនោ ឥតខ្ចោះតែម្តង ។

ប៉ុន្តែអ្នកគាំទ្រភាគច្រើនមានការបារម្ភពីសុខភាពរបស់នាងព្រោះកៀកដល់ថ្ងៃប្រកួតនៅប្រទេសវៀតណាម ។ តាមរយៈវីដេអូខ្លីមួយ ភឹម ស្រីនូ បាននិយាយថាកន្លងមកនាងធ្លាប់កែច្រមុះម្តង តែមិនស្អាតដោយនៅខាងចុងវៀច ។ដោយសារចង់ឱ្យខ្លួនមានសម្រស់ស្អាតស័ក្តិសមតំណាងប្រទេសទើបនាងកែជាថ្មីដើម្បីឱ្យបានស៊ីទៅនឹងទម្រង់មុខ ។ តែយ៉ាងណា ភឹម ស្រីនោ ក៏សុំឱ្យអ្នកគាំទ្រជួយផ្តល់កម្លាំងចិត្តដល់នាងម្នាក់មួយសម្រាប់ការប្រកួតនៅថ្ងៃខាងមុខនេះ ។

ជាមួយនឹងសម្រស់ថ្មីរបស់ ភឹម ស្រីនោ ក៏ទទួលបានការលាន់មាត់សរសើរពីសំណាក់មហាជនជាច្រើនថាពិតជាទាក់ទាញជាងមុន។គួរបញ្ជាក់ថា ភឹម ស្រីនោ គឺជាក្មេងស្រីម្នាក់ដែលប្រឹងប្រែងតស៊ូដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនបើទោះកន្លងមកត្រូវគេរិះគន់ថាសម្បុរខ្មៅ និងច្រមុះធំជាដើម ។ ប៉ុន្តែពេលនេះអ្វីៗបានផ្លាស់ប្តូរដោយ ភឹម ស្រីនោ ក៏បានក្លាយជាម្ចាស់មកុដនៅក្នុងកម្មវិធី MGC 2023  នឹងត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post