ករណីដែលមានការភ្ញាក់ផ្អើលក្រោយពីឃើញបុរសម្នាក់បានធ្លាក់ពីលេីអគារជាន់ទី៣៧ ដាច់ខ្លួនជាពីរបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ត្រូវបានគេស្គាល់ថាជាអធិការរងខណ្ឌព្រែកព្នៅ បើតាមការបញ្ជាក់ ពីសន្តិសុខថា ការធ្លាក់នេះខណៈសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនបានបើកប្រតិបត្តិការ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទី ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើយោងតាមការបំភ្លឺរបស់សន្តិសុខអគារ Sky Line បានឱ្យដឹងថា នៅម៉ោងកើតហេតុខាងលើ មានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនមួយក្រុមបើកប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅជាន់កេីតហេតុ ពោលគឺនៅបន្ទប់ជនរង គ្រោះ ស្នាក់នៅ ពេលនោះជនសង្ស័យព្យាយាមគេចឆ្លងតាមបង្អួច ក៏របូតដៃធ្លាក់ទៅក្រោមបណ្ដាលឱ្យដាច់ខ្លួនជាពីរកំណាត់ស្លាប់បាត់បង់ជីវិត។
សពដែលធ្លាក់មកត្រូវបានគេស្គាល់ថា ឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមាន ទីលំនៅ ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយកើតហេតុបន្ទាប់ពីកម្លាំង នគរបាល បច្ចេកទេស និង វិទ្យាសាស្ត្រ កោសល្យ វិច័យ នគរបាលរាជធានីភ្នំពេញធ្វេីកោសល្យវិច័យ បានបញ្ជាក់ថា សពពិតជាធ្លាក់ដោយខ្លួនឯង ពិតប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចរៀបចំ វេចខ្ចប់ទុកឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕