header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងក្រោយពីតារាសម្តែងដែលនិយមលេងខ្លួនសិចស៊ី អូនផ្កាយ បានចេញមុខឡាយវីដេអូដោយមិនខ្លាចទាស់សរសៃក្រោយពីនាងទើបសម្រាលកូនដំបូងបានមួយសប្តាហ៍ក្រោយហួសចិត្តដែលឃើញគេរំឮករឿងអាស្រូវរបស់ខ្លួនដែលកប់បាត់ច្រើនឆ្នាំមកហើយនៅក្នុងកម្មវិធីសម្ភាសមួយ ។ 

ថ្មីៗនេះគេបានឃើញកម្មវិធីមួយដែលមានលោក អធិកា ជាពិធីករដែលតែងអញ្ជើញអ្នកចូល រួមដែលមានទាំងអ្នកសិល្បៈនិងក្រៅសិល្បៈមកនិទានពីរឿងខ្មោចដែលខ្លួនបានជួបនាពេលកន្លងមក ។ ក្នុងនោះគេបានឃើញបុរសម្នាក់បានចូលរួមនៅក្នុងកម្មវិធីនេះដោយបានលើកយករឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលបានលោតសម្លាប់ខ្លួននៅខុនដូមួយកន្លែងកាលពីឆ្នាំ ២០១៧ ហើយក្នុងនោះក៏បានភ្ជាប់ទៅនឹងរឿងរបស់  អូនផ្កាយ ដែលបានលោតនៅខុនដូនោះផងដែរ ។

ហាក់ឈឺចាបចំពោះរឿងអាស្រូវដែលខ្លួនបានកប់បាត់ជាច្រើនឆ្នាំមកនោះ អូនផ្កាយ បានឡាយវីដេអូទាំងយំគគ្រូក នឹងបង្ហាញការងឿងឆ្ងល់ថាហេតុអ្វីបានជាគេលើកយករឿងអាស្រូវរបស់នាងមកនិយាយទាំងនាងទើបសម្រាលកូនបែបនេះ? ឬចង់ឱ្យនាងឈឺទាស់ស្លាប់ ។ 

អ្វីដែលគួរឱ្យអាណិត អូនផ្កាយ បាននិយាយថានាងឡាយវីដេអូនេះគឺទទួលស្គាល់ថារឿងទាំងនោះគឺជាការពិតមិនមែនលាងខ្លួនថាល្អនោះទេ តែសំខាន់នាងមិនចងឱ្យគេរំឮករឿងអាស្រូវទាំងនោះឡើងវិញទេ ។ សព្វថ្ងៃនាងក៏រស់នៅបានក្តីសុខហើយស្វាមីក៏បានដឹងរឿងអតីតកាលអាស្រូវរបស់នាងនឹងព្រមទទួលយកទាំងអស់ ។ ទោះបីជាយ៉ាងនេះក្តីដោយសារមិនចង់ឱ្យប៉ពាល់អារម្មណ៍ដែលកំពុងសរសៃខ្ចី ស្វាមីរបស់ អូនផ្កាយ ក៏បានសុំឱ្យកម្មវិធីនោះលុបចោលនូវការសម្ភាសនោះរួចរាល់អស់ហើយ ៕   

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post