header ads

Sponsor

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ព្រមជាមួយការទទួលនូវការបរិច្ចាគសម្ភារប្រើប្រាស់ និងសម្ភារសិក្សាពីសប្បុរសជន ដើម្បីយកទៅបរិច្ចាគបន្តជូនដល់អង្គការ សាលារៀន ដែលប្រឈមការខ្វះខាតខ្លាំង។ ជាមួយគ្នានេះក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន $20,000 (ពីរម៉ឺន ដុល្លារអាមេរិក) ដល់មន្ទីរពេទ្យកុមារអង្គរ  ដើម្បីគាំទ្រសេវាព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅទីតាំងការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍បរិស្ថាន PH Eco Day នេះគឺមានសារៈសំខាន់ធំចំនួនពីរ ដែលទីមួយគឺដើម្បីបំផុសការយល់ដឹងដល់សាធារណជនចូលរួមគាំពារបរិស្ថាន និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ខណៈ​បរិស្ថានគឺជាចំណែកដ៏សំខាន់នៃជីវិតរស់នៅសម្រាប់មនុស្ស សត្វ រុក្ខជាតិ។ល។ ខណៈទីពីរគឺដើម្បីលើកទឹកចិត្តឱ្យមានជាការបរិច្ចាគជាសម្ភារដែលមិនប្រើប្រាស់ផ្សេងៗពីសប្បុរសជន ដែលនេះជាទង្វើដ៏ប្រសើរចូលរួមលើកកម្ពស់បរិស្ថាន និងក៏ជាសកម្មភាពមនុស្សធម៌ផ្ដល់ទៅសង្គមដូចជា អង្គការ និងសាលារៀនកំពុងឈមជីវភាពខ្វះខាតខ្លាំងជាដើម។  ​

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចែករំលែកចំណេះដឹងអំពីបរិស្ថានពីមន្រ្តីជំនាញក្រសួងបរិស្ថាន និងយុវជនជាអ្នកបង្កើតមាតិការអំពីបរិស្ថាន ដែលផ្ដោតសំខាន់ទៅលើការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក និងការកែឆ្នៃសំណល់ប្លាស្ទិកជាសម្ភារប្រើប្រាស់ផ្សេងៗឡើងវិញ។ល។ ទៅកាន់បងប្អូនប្រជាពលរដ្ឋរស់នៅទាំងក្នុងនិងក្រៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) និងសហការី ប៉េង ហួត គ្រុប ។

សូមបញ្ជាក់ថា ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើធំៗរាប់ពាន់ដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលាយ។ល។ ផ្ដួចផ្ដើម​និងរៀបចំព្រឹត្តិការណ៍ PH Eco Day ជាអត្តសញ្ញាណដែលត្រូវរៀបចំធ្វើប្រចាំឆ្នាំ ដើម្បីសម្រាប់សាធារណជនអាចចូលរួមដោយសេរី និងអាចបរិច្ចាគជាសម្ភារប្រើប្រាស់ផ្សេងៗក្នុងព្រឹត្តិការណ៍នេះជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post