header ads

Sponsor

ក្រោយពីបាត់មុខជាច្រើនឆ្នាំនៅក្នុងការសម្តែងពេលនេះតារាស្រីស្រស់ ព្រះកាយច័ន្ទ បានវិលត្រឡប់ជាថ្មីនៅក្នុងការសម្តែងរឿងភាគហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រប្លែកអារម្មណ៍គឺនាងងាកមកសម្តែងរឿង BLជាលើកដំបូង ។ ទោះសម្តែងឈុតឆាករាប់មិនអស់ តែ ព្រះកាយច័ន្ទ បែរត្អូញថាពិបាកនៅក្នុងការសម្តែងឈុតស្នេហាថើបគ្នារវាងតួស្រី និងស្រីទៅវិញ ។

បើគិតមកដល់ពេលនេះរយៈពេលបីឆ្នាំហើយដែលតារាសម្តែង ព្រះកាយច័ន្ទ បានខកខាននៅក្នុងការសម្តែងរឿងដោយសារនាងជាប់រវល់នៅក្នុងការបង្រៀនសិស្សនៅក្នុងក្លឹបសិល្បៈដែលកំពុងទទួលបានការគាំទ្រពីសំណាក់កូនសិស្សជាច្រើន ។ ប៉ុន្តែក្រោយពីវិលត្រឡប់ជាថ្មី ព្រះកាយច័ន្ទ  មិនឱ្យហ្វេន ហ្វេន របស់ខ្លួនខកបំណងឡើយពោលនាងបានផ្លាស់ប្តូរការសម្តែងថ្មីដោយងាកមកសម្តែងរឿងបែប BL របស់ទូរទស្សន៍ភីអិនអិនដែលមានចំណងជើងថា « ស្នេហា Cover » ដែលនិពន្ធនិងដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុប្ជា។

តារាសម្តែងពហុជំនាញរូបនេះរំពឹងថាអ្នកគាំទ្រនឹងប្លែកអារម្មណ៍ក្រោយពីបានទស្សនា រសជាតិសម្តែងថ្មីរបស់នាង ។ ប៉ុន្តែអ្វីដែលកត់សម្គាល់ដ្បិតបានប្រឡូកនៅក្នុងការសម្តែងអស់រយៈពេលជាច្រើនឆ្នាំនឹងឆ្លងកាត់ការសម្តែងរាប់មិនអស់ក្តី តែ ព្រះកាយច័ន្ទ បែរជាពោលថាមានការពិបាកនៅក្នុងការសម្តែងឈុតឆាកស្នេហាថើបមាត់គ្នាទៅវិញ ។

ព្រះកាយច័ន្ទ ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានសមត្ថភាពច្រើនពោល មិនត្រឹម ជាតារាសម្តែងប៉ុណ្ណោះទេ នាងក៏មានក្លឹបបង្រៀនសិល្បៈផ្ទាល់ខ្លួនដែលមានទាំងការបង្រៀនរបាំបុរាណ រាំសម័យជាដើម ។ កន្លងទៅថ្មីៗនេះ ព្រះកាយច័ន្ទ ក៏បានបង្ហាញវត្តមាននៅក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោក  The Voice Cambodia តែមិនទទួលបានជោគជ័យ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post