header ads

Sponsor

ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ។ ​ត្រីបបែលយក្សទឹកសាបដ៏ធំនេះ​ត្រូវបានរកឃើញនៅក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០២២។

ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ដោយអមជាមួយរូបភាពផងបានសរសេរថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែល​ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបានកិបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់​ជាផ្លូវការ​ដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក»។

ប្រភពដដែលបានបន្តថា «ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាម​រយៈ​ប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ» ។

សូមរំលឹកថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) នៃទន្លេមេគង្គកម្ពុជាបានវាស់ថ្លឹង និងកិបស្លាកលេខ ព្រមទាំងយកសំណាកធ្វើ DNA ហើយបានលែងបបែលយក្ស ចូលក្នុង​ទន្លេមេគង្គ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២។ បបែលយក្សនេះមានទម្ងន់ ៣០០ គីឡូក្រាម និងទំហំចាប់ពីក្បាលដល់ចុង​កន្ទុយប្រវែង ៣៩៨ សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០ សង់ទីម៉ែត្រ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post