header ads

Sponsor

ផ្ទុះការប្រតិកម្មនិងសម្តែងការហួសចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយបានឃើញការបង្ហោះមួយបានបញ្ជាក់ថាក្មេងស្រីវ័យ១០ឆ្នាំមួយរូបបានចំណាយពេលហាត់រាំរបាំជូនពរដល់ទៅ ៦ខែដើម្បីរាំនៅមុខប្រាសាទអង្គរវត្ត តែត្រូវមន្តី្រ អាជា្ញធរអប្សរាថាខុសច្បាប់ដោយបញ្ជាក់ថាមិនបានសុំច្បាប់ជាមុន ។ 

បើតាមការបង្ហោះរបស់ផេកមួយដែលមានឈ្មោះថា បាយ័នយូនីគ បានបង្ហោះរូបភាពក្មេងស្រីម្នាក់ភ្ជាប់ដោយសំណេររៀបរាប់ថា «ក្មួយស្រីយ៉ាយ៉ា(អាយុ១០ឆ្នាំ) គ្រងឈុតប្រពៃណីខ្មែនៅអង្គរវត្តពិតជាស្អាតណាស់តែគួរអោយស្តាយ វីដីអូ(រយះពេលប្រហែល15វិនាទី) ដែលក្មួយបញ្ចេញការវិការរាំរបាំជូនពរដែលក្មួយបានរៀននៅសាលាអន្តរជាតិបាន៦ខែ(១អាទិត្យម្តង)ត្រូវបានមន្រ្តីអាជ្ញាធរអប្សារាប្រាប់ថាខុសច្បាប់ដោយមិនបានសុំច្បាប់មុន ហើយទាមទារអោយខ្ញុំលុបចេញនិងមិនអោយបង្ហោះជាសាធារណៈដាច់ខាត»។ ជុំវិញការលើកឡើងរបស់ម្ចាស់ផេកមួយនេះគេសង្កេតឃើញមានការចូលរួមខមិនជាច្រើនដោយម្នាក់ៗបានបញ្ចេញមតិស្រដៀងគ្នាថាមិនគាំទ្រចំពោះច្បាប់តឹងរ៉ឹងរបស់មន្ត្រី អាជា្ញធរអប្សរានោះឡើយ។

ក្នុងនោះក៏មានការចូលរួមខមិនជាហូរហែរចំពោះរឿងមួយនេះពីសំណាក់អ្នកលេងហ្វេសប៊ុក ដោយអ្នកខ្លះបានលើកឡើងថា«អាជ្ញាធរអប្សារាដូចធ្វើព្យុះ ធ្វើផ្គរខ្លាំងណាស់ ចំណែកថ្នាក់ដឹកនាំអត់រវល់ ទុកអោយពលរដ្ឋក្តៅក្រហាយជាមួយនឹងអាជ្ញាធរមួយនេះណាស់ វាតឹងតែងម្លេះ» «ចឹងហើយបាត់ភ្ញៀវកុំឆ្ងល់» «គួរប្ដូរអ្នកគ្រប់គ្រង់ចេញហើយ»

«បើជាការពិតមែន នេះហើយជាមូលហេតុដែលធ្វើឲ្យការផ្សព្វផ្សាយប្រាសាទអង្គរវត្ត ចុះខ្សោយ» «ហេតុអ្វីក៏ដល់ថ្នាក់នេះ អង្គរវត្តជារបស់កម្ពុជា និងជារបស់ប្រជាជនកម្ពុជាទាំងអស់តែ ថតអត់បាន ខុសច្បាប់»។មិនមែនជាលើកដំបូងទេកន្លងមកក៏មានការត្អូញត្អែរពីសំណាក់សិល្បករការិនីមួយចំនួនអំពីការលំបាកនៅក្នុងការសុំច្បាប់ដើម្បីថតនៅប្រាសាទអង្គរវត្ត ។ ប៉ុន្តែយ៉ាងណាគេពុំទាន់ឃើញខាងមន្ត្រីអាជ្ញាធរអប្សរាចេញមុខបកស្រាយចំពោះរឿងនេះនៅឡើយទេ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post