header ads

Sponsor

នាយឧត្តមសេនីយ៍ ទៀស សីហា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញសេចក្ដីសម្រេច  លុបឈ្មោះគ្រូបច្ចេកទេសថ្មើជើងម្នាក់ រួមជាមួយទាហាន២នាក់ទៀត នៅសាលាទាហានសកម្ម ដោយសារប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

យោងតាមសេចក្ដីប្រកាស ស្តីពី ការលុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ត្រី ពោន ធា អត្តលេខ ០៦៧២៥៧ គ្រូបច្ចេកទេសថ្មើរជើង សាលានាយទាហានសកម្ម ។ មូលហេតុ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ។

ដោយឡែកសម្រាប់សេចក្តីសម្រេច អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  ត្រូវបានលុបឈ្មោះយោធិនចំនួន ២ (ពីរ) នាក់ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដែលមាននាមដូចខាងក្រោម៖

១. អនុសេនីយ៍ត្រី សាន្ត គឹមសៀង អត្តលេខ ២៣០៣៤៥ មុខតំណែង នាយទាហាន កងឯកភាព សាលានាយទាហានសកម្ម មូលហេតុ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

២. ព្រឹន្ទបាលឯក យ៉ន ច័ន្ទវិសាល អត្តលេខ ២៣៨៥២៤ មុខតំណែង នាយរងក្រុម១ អនុសេនាតូចការពារ និងបម្រើការ កងឯកភាព សាលានាយទាហានសកម្ម មូលហេតុ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post