header ads

Sponsor

លោក ផែង វណ្ណៈ ចេញលិខិតសុំទោសចំពោះករណីរំលោភលើវិជ្ជាជីវៈសារព័ត៌មាន និងទទួលនូវកំហុសឆ្គងដោយអចេតនាដែលបាន ប្រើប្រាស់ពាក្យអសុរសដែលធ្វើឱ្យប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលគោរព តាមក្រមសីលធម៌ វិជ្ជាជីវៈ។

នេះបើយោងតាមលិខិតសុំទោសថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដែលមានឈ្មោះ និងហត្ថលេខាលោក ផែង វណ្ណៈ ចាងហ្វាងអង្គភាពគេហទំព័រ phengvannaknews ។ លិខិតសុំទោស គោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន  មេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបាទបានទទួលសេចក្ដីប្រកាសព័ត៌មានរបស់កាស៊ីណូ Top Dimond តាមរយៈហ្វេសប៊ុក ឯកឧត្តម ខៀវ កាញ៉ារឹទ្ធ ដែលក្នុងសេចក្តីប្រកាសព័ត៌មាននោះ ខាងកាស៊ីណូបានរៀបរាប់ អំពីសារព័ត៌មានចន្លោះពី ៧០០-៩០០ អង្គភាព មកសុំលុយកាស៊ីណូ ហើយខាងកាស៊ីណូមិនមានលទ្ធភាព ផ្តល់ជូនតទៅទៀតនោះទេ។

បន្ទាប់ពីបានឃើញសេចក្តីប្រកាសព័ត៌មាននេះ ខ្ញុំបាទមានការអៀនខ្មាសយ៉ាងខ្លាំង ក្នុងនាមជាអ្នកសារព័ត៌មានអាជីព និងបានធ្វើការអត្ថាធិប្បាយអំពីបុគ្គលទាំង៧០០-៩០០ អង្គភាពនោះ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងមូល និងបានស្នើឱ្យក្រសួងព័ត៌មាន មានវិធានការចំពោះបុគ្គលខាងលើ។

ក្នុងពេលអត្ថាធិប្បាយ ខ្ញុំបាទបាននិយាយដោយប្រើពាក្យមិនសមរម្យដែលធ្វើឱ្យប៉ះពាល់ដល់ក្រម- សីលធម៌វិជ្ជាជីវៈសារព័ត៌មាន(អ្នកកាសែតដែលពាក់កាតកាសែត ដើរសុំលុយ ជំរិត ដេញឡានដឹកឈើ ដឹកជ្រូក សុទ្ធតែពួកកាសែតខ្ចប់មមីសមាន់)។ ក្នុងន័យនេះ ខ្ញុំបាទសូមទទួលនូវកំហុសឆ្គងដោយអចេតនាដែលបាន ប្រើប្រាស់ពាក្យអសុរសដែលធ្វើឱ្យប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលគោរព តាមក្រមសីលធម៌ វិជ្ជាជីវៈ។

ដូច្នេះ ខ្ញុំបាទសូមធ្វើការសុំទោសចំពោះក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ត្រឹមត្រូវ។ ជាមួយគ្នានេះ ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាចាត់វិធានការដោយ ម៉ឺងម៉ាត់ ចំពោះបុគ្គលដែលប្រើប្រាស់កាតអ្នកកាសែត ជាពិសេសក្រុមអ្នកកាសែតចំនួន៧០០-៩០០ អង្គភាព ខាងលើ ដោយសេចក្ដីអនុគ្រោះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post