header ads

Sponsor

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជា អ្នកថតរូបម្នាក់បានសម្ដែងការខកចិត្ត និងគ្មានទំនុកចិត្តចំពោះមន្ត្រីម្នាក់នៅនាយកដ្ឋានមួយ បានចែករំលែករឿងរ៉ាវដែលបានជួបប្រទះដោយលើកឡើងថា៖

រឿងពិត! មានបុគ្គលម្នាក់មានតួនាទីសំខាន់គ្រាន់បេីដែរនៅនាយកដ្ឋាននៃក្រសួង១(សូមមិនបញ្ចេញឈ្មោះ)ទាក់ទងមកខ្ញុំសុំរូបថតទាក់ទងទៅនឺងទីក្រុងភ្នំពេញនិងកេសកូលជីវចម្រុះ(សុំរូបស្អាតៗ)បោះពុម្ភសៀវភៅដេីម្បីចែកអោយប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

ក្នុងចិត្តគិតថាក្រសួងគេធំល្បីដែរគ្រែងបានល្បីតាមគេក៏យល់ព្រមផ្ញេីរូបគុណភាពល្អៗអោយគេទៅ។

ប៉ុន្មានខែក្រោយមកខ្ញុំបានឃេីញហ្រ្វេន(friend)ក្នុងបណ្តាញសង្គមបង្ហោះបានសៀវភៅគ្រប់គ្នា។ខ្ញុំវិញអ្នកមកសុំរូបនោះក៏មិនបានឆាតមកប្រាប់សូម្បីតែ១មាត់ ទោះបីរូបថតខ្ញុំមិនស្អាតណាស់ណាក្តីតែវាក៏បានរួមចំណែកបំពេញមុខមាត់អោយក្រសួងអ្នកដែរតេី ហេតុអ្វីដល់ត្រេីយហេីយបែគូទ? តេីខ្ញុំមានទឹកចិត្តបេះដូងឯណាទៀតដេីម្បីបន្តជួយដល់សង្គមមួយនេះសូមបញ្ចប់រូបភាពបែបនេះចំពោះក្មេងៗជំនាន់ក្រោយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post