header ads

Sponsor

មុននេះបន្តិចក្រុមចម្រៀងក្មេងខ្មែរបានត្អូញត្អែរពីការលំបាកនៅក្នុងការសុំថតបទចម្រៀងនៅប្រាសាទមួយនៅខេត្តសៀមរាប ខណៈក្រុមរបស់ពួកខ្លួនមានឯកសារគ្រប់គ្រាន់អស់ហើយ ។ បន្ថែមពីនេះ ក្រុមចម្រៀងមួយនេះថែមទាំងចោទជាសំណួរថាតើមានអ្នកណាអាចជួយក្រុមខ្លួនបាន។

ក្រុមចម្រៀងក្មេងខ្មែរបានបង្ហោះសារដែលមានអត្ថន័យថា «ពួកខ្ញុំចង់ថតបទបទចម្រៀងនៅប្រាសាទ​ បឹងមាលា​ ហើយត្រូវសុំច្រើនដំដាល់កាល​ គេថាពួកខ្ញុំចង់លួចថត​ អត់អន់ចិត្តអីទេ​ តែមានអ្នកណាជួយក្រុមខ្ញុំបានទេ​ ? ខ្ញុំមានឯកសារគ្រប់គ្រាន់ហើយ»។​

ជុំវិញការលើកឡើងរបស់ក្រុមចម្រៀងក្មេងខ្មែរចំពោះច្បាប់ដ៏តឹងរ៉ឹងរបស់អាជ្ញាធរជាតិអប្បរាក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមបញ្ចេញមតិថាសុំឱ្យខាងអាជ្ញាធរមេត្តាជួយសម្រួលដើម្បីឱ្យពួកគាត់ជាកូនខ្មែរបានថតនិងផ្សព្វផ្សាយអ្វីដែលជាមរតករបស់ខ្មែរឱ្យកាន់តែមានភាពទូលាយថែមទៀត ។ ខ្លះក៏បានសម្តែងការហួសចិត្តព្រោះបើឯកសារមានគ្រប់គ្រាន់ហើយហេតុអ្វីក៏ពិបាកខ្លាំងបែបនេះ ។

ជឿជាក់ថាមិនមែនជារឿងចម្លែកទេព្រោះជាញឹកញាប់គេតែងឮភាពត្អូញត្អែរពីការលំបាកក្នុងការសហការសុំច្បាប់ដើម្បីថតពីសំណាក់ម្ចាស់ផលិតកម្មឬសិល្បករសិល្បការិនីមួយចំនួនពីសំណាក់អាជ្ញាធរជាតិអប្សរា ។ ប៉ុន្តែបើទោះមានការប្រតិកម្មបែបនេះក្តី តែគេហាក់ពុំទាន់ឃើញមានការបកស្រាយឬសម្រួលរបស់អាជ្ញាធរជាតិអប្សរាជុំវិញការស្នើសុំនេះឡើយ។ គួរបញ្ជាក់ក្រុមចម្រៀងក្មេងខ្មែរជាក្រុមចម្រៀងដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់យុវវ័យជាច្រើនហើយបទចម្រៀងដែលផ្ទុះខ្លាំងនាពេលកន្លងមករបស់ក្រុមមួយនេះគឺបទ «បុណ្យភូមិ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post