header ads

Sponsor

មិនខុសពីមិត្តភក្តិរួមទ្រនំឡើយក្រោយក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idolរដូវកាលទីបួន បានជាងមួយឆ្នាំពេលនេះតារាចម្រៀង លឹម តិចម៉េង អាចបំពេញនូវក្តីស្រមៃរបស់ខ្លួនបានដោយជោគជ័យជាបន្តបន្ទាប់។ យ៉ាងណាមិញថ្មីៗនេះលោកបានបង្ហាញសមិទ្ធិផលថ្មីជាផ្ទះដ៏ស្រស់ស្អាតដែលបានមកពីការខិតខំប្រឹងប្រែងរបស់ខ្លួននាពេលកន្លងមក។

ដោយសារភាពសាមញ្ញចរិករួសរាយក្រម៉ាចក្រម៉ើមរបស់កម្លោះតូច លឹម តិចម៉េង បានធ្វើឱ្យលោកនៅតែអាចរក្សាប្រជាប្រិយភាពនៅក្នុងអាជីពសិល្បៈបានយ៉ាងមាំ ហើយក៏ជាឱកាសដែលធ្វើឱ្យតារាចម្រៀងរូបនេះកាន់តែមានទីផ្សារការងាររីកទូលាយថែមទៀត ។


យ៉ាងណាមិញតែមួយរយៈខ្លីប៉ុណ្ណោះ លឹម តិចម៉េង អាចកែប្រែជីវភាពរបស់ខ្លួនបានល្អជាងមុន ដោយលោកមានលទ្ធភាពទិញរថយន្តទំនើបជិះផ្ទាល់ខ្លួន។ ថ្មីៗនេះទៀតសោតតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏បានសម្រេចបំណងមួយទៀតគឺលោកបានទិញផ្ទះវីឡាដ៏ស្រស់ស្អាតមួយជាទ្រនំផ្ទាល់ខ្លួនផងដែរ ។

សមិទ្ធិផលថ្មីដែលបានមកពីការខិតខំរបស់តារាចម្រៀង លឹម តិចម៉េង ស្ទើរមិនមានពេលសម្រាកបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់លោកមានការរីករាយ និងជូនពរគ្រប់គ្នា ។ ខ្លះទៀតក៏បានសរសើរពីការខិតខំប្រឹងប្រែងរបស់តារាចម្រៀង លឹម តិចម៉េង ដែលមានលទ្ធផលជាផ្លែផ្កាបែបនេះពោលត្រឹមរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះក្រោយពីក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idolរដូវកាលទីបួន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post