header ads

Sponsor

តារាចម្រៀងរូបស្រស់ វ៉ាន់ នីឡា ដែលពេលនេះកំពុងនៅក្នុងប្រទេសថៃនោះបានរំឮកហេតុការណ៍កាលពីថ្ងៃទី ០៣ម្សិលមិញថានាងពិតជាមានសំណាងខ្លាំងណាស់ព្រោះចុះពីយន្តហោះភ្លាមបំណងទៅស្យ៉ាម ប៉ារ៉ាហ្គន តែដោយសារភ្លៀងប្អូននាងក៏ប្តូរចិត្តវិញ។​ការលើកឡើងរបស់អតីតតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខតរូបនេះបានធ្វើឱ្យអ្នកគាំទ្រលាន់មាត់នឹងសរសើរថាមនុស្សល្អព្រះជួយបែបនេះហើយ ។ 


មហាជនពិតជាបានដឹងថាហើយថាកាលពីថ្ងៃទី ០៣ ម្សិលមិញនេះមានហេតុការណ៍បាញ់ប្រហារមួយដែលបង្ករឡើងដោយក្មេងប្រុសដែលមានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ នៅ ស្យ៉ាម ប៉ារ៉ាហ្គននាទីក្រុងបាងកកប្រទេសថៃ។ ហេតុការណ៍មួយនេះបណ្តាលឱ្យមានមនុស្សស្លាប់០២នាក់និងអ្នករងរបួស០ ៦នាក់ ។

អ្វីដែលកត់សម្គាល់ជាមួយហេតុការណ៍មួយនេះបានធ្វើឱ្យតារាចម្រៀង វ៉ាន់ នីឡា ដែលពេលនេះកំពុងស្ថិតនៅប្រទេសថៃបានសរសើរសំណាងរបស់ខ្លួនដោយបានបង្ហោះសាររៀបរាប់ថា« សំណាងលើ 1លានសំណាងល្ងាចនេះចុះពីលើយន្តហោះខ្ញុំបានប្រាប់អ្នកបើកតាកស៊ីអោយជូនខ្ញុំទៅ paragon តែដោយសាភ្លៀងពេក ប្អូនខ្ញុំក៏និយាយថាចង់ទៅអូតែលសំរាកសិន ដល់ពេលចូលដល់អូតែលភ្លាមក៏លឺតំណឹងថាគេបាញ់រះ នៅទីនោះ ស្លាប់នឹងរបួសជាច្រើនអ្នក »។


ការរៀបរាប់របស់តារាចម្រៀង វ៉ាន់ នីឡា ដែលសព្វថ្ងៃជាពិធីការិនីនៅក្នុងកម្មវិធីប្រឡងចម្រៀង The Rapper Cambodia បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមបង្ហាញការព្រួយបារម្ភ និងជូនពរឱ្យនាងសុខសប្បាយ ហើយខ្លះទៀតក៏បានសរសើរពីបុណ្យសំណាងរបស់នាងដែលជៀសផុតពីហេតុការណ៍អាក្រក់មួយនេះ។ វ៉ាន់ នីឡា ក៏បានបង្ហាញអារម្មណ៍រំភើបនិងអរគុណដល់អ្នកគាំទ្រដែលបានស្រឡាញ់និងបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post