header ads

Sponsor

ក្រោយស្ងាត់មួយរយៈពេលនេះអតីតតារាចម្រៀង សាពូន មីដាដា បានចេញមុខរិះគន់អតីតសង្ឈដែលធ្លាប់មានប្រជាប្រិយភាព សាន សុជា ។ ប៉ុន្តែយ៉ាងណាការរិះគន់ដល់អតីតសង្ឈរូបនេះបែរជាត្រូវបានអ្នកលេងបណ្តាញសង្គមភាគច្រើនគាំទ្រច្រើនជាង ខឹងសម្បារទៅវិញ។ 


ថ្មីៗនេះលោក សាន សុជា ហាក់ដូចជាទទួលរងព្រនង់រិះគន់ពីសំណាក់មហាជនជាច្រើនក្រោយពីលោកបានប្រើប្រាស់ពាក្យពេចន៍មួយចំនួនមិនសមរម្យដូចជានិយាយថាទេវតាដើរដីលោកឪសួង ប្រព្រឹត្តមិនត្រឹមត្រូវ និងភេទដែលមិនមែនជាព្រះសង្ឈជាភេទដែលថោកទាប ជាដើម ។

អ្វីដែលកត់សម្គាល់ក្រោយស្ងាត់មួយរយៈពេលនេះអតីតតារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេង សាពូន មីដាដា បានបង្ហោះសារចំអកឱ្យអន្ទិត សាន សុជា ថា « ក្រោយពីសឹកទៅធុតង្គក្នុងសារ៉ុងស្រីហើយ អាហីនភេទ ( ភេទថយថោកទាប) អាចោរព្រាននារី សាន សុខ្ជា នឹងក្លាយជាបុគ្គលពាល និយាយពីក្រុម fan fanសុខ្ជា ជេរខ្ញុំញាក់សាច់ តែឥលូវ ក្រុមសុខ្ជាfan fanភ្ញាក់ខ្លួនបែមកជេរបញ្ចោរមើលងាយមើលថោក អាពាលសុខ្ជា ញាក់សាច់វិញម្តង . ពាលសុខ្ជា បងផុសពីប្អូនពាលឯងតែម្តងហ្នឹងទេណា បងសុំចប់ហើយ ទុកឲ្យ ប្អូនព្រហ្មចេក ខឹម វាសនា និងអតីតfan fan ប្អូន ព្រលះប្អូនចុះ ... bye bye»។


ជុំវិញសារឡកឡើយឱ្យ អន្ទិត សាន សុជា ក៏ត្រូវបានមហាជនមួយចំនួនហាក់យល់ស្របជាមួយនឹងការលើកឡើងរបស់លោក សាពូន មីដាដា ដោយម្នាក់ៗបានចូលរួមបញ្ចេញមតិថា «មែនតើ អាខ្ជាសឹកមានប្រពន្ធហើយមកវែកញែក ច្រណែនគេទៀត» «ទទួលស្គាល់លោកប្អូន ពីដំបូង បងខឹងលោកប្អូនដែរ តែឥឡូវ ឈប់ខឹងហើយ ។ល។ និង។ល» «

ពីមុនខ្ញុំខឹងបងរឿងនិង តែលូវដឹងខ្លួនហើយ» «ដាក់ទៅបង តាប៉ិមួយបួសសន្សំលុយគ្រប់យកប្រពន្ធគេនឹងហើយឡូវច្រណែនលោកកំពុងល្បី មើលងាយតាសួងទៀត»។ ដ្បិតមានការគាំទ្រក៏ពិតមែន តែអតីតស្វាមី សឿ សុធារ៉ា បានបញ្ជាក់ថា នេះជាការបង្ហោះចុងក្រោយឱ្យលោក សាន សុជា ហើយ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post