header ads

Sponsor

មានការរិះគន់និងសម្តែងការហួសចិត្តគ្រប់គ្នានៅក្នុងបណ្តាញសង្គមក្រោយបានឃើញអ្នកលកអនឡាញដ៏ល្បីនិងចិត្តធម៌អ្នកស្រី ទ្រី ដាណា បានជុំរុញឱ្យស្រ្តីមានផ្ទៃពោះលាបឡេនិងខាត់ស្បែកដើម្បីឱ្យកូនកើតមកមានសម្បុរសស្អាត ។ ប៉ុន្តែក្នុងនោះគេក៏បានឃើញលោកជំទាវ ហាក់ ដាណា បានចេញមុខប្រតិកម្មដោយលើកឡើងចំៗថាកូនស្អាតដោយសាររបបអាហារម្តាយ ដែលធ្វើឱ្យមហាជនជាពិសេសស្ត្រីៗមានការពេញចិត្តនិងគាំទ្រគ្រប់គ្នា ។ 

លោកជំទាវ ហាក់ ដាណា ត្រូវបានគេស្គាល់ថាជាភរិយារបស់ឯកឧត្តម ហ៊ុន គឺមជាតិ ក្មួយប្រុស សម្តេចតេជោ ហ៊ុន សែន។ ទោះជាលោកជំទាវ ហាក់ ដាណា ជាអ្នកលក់ផលិតផលរក្សាសម្រស់ក្តី តែលោកជំទាវបាននិយាយបែបនេះក្រោយបានឃើញអ្នកស្រី ទ្រី ដាណា ណែនាំឱ្យស្រ្តីពពោះលាបឡេ និងខាត់ស្បែក ។

ក្នុងនោះលោក ជំទា​វបានបង្ហោះសារថា «ខ្ញុំក៏អ្នកលក់ឡេដែល តែ សំរាប់នារីមានផ្ទៃពោះសូម recommend ឡេvitamin e , oil ,រឺ ឡេចៀមស្ទីមសែលសុទ្ធ។ក្រៅពីរនឹងសុំអត់ណែនាំអោយទេ ជាពិសេសថ្នាំខាត់ស្បែក ។ សូមប្រុងប្រយ័ត្នអោយខ្ពស់ ក្នុងអំឡុងពេល មានផ្ទៃពោះរឺគ្មានក៍ដោយ ព្រោះអ្នកលក់មួយចំនួន ចេះតែនិយាយអោយរួចៗ មិនគិតពីផលលំបាករបស់ភ្ញៀវទេ។ សូមវិចារណាដោយខ្លួនឯង មួយវិញទៀត កូនស្អាតដោយសារអាហារដែលម្ដាយញ៉ាំ មិនមែនឡេទេ»។

ជុំវិញការលើកឡើងរបស់លោកជំទាវ ហាក់ ដាណា បានធ្វើឱ្យមហាជនជាច្រើនបានពេញចិត្តនិងគាំទ្រគ្រប់គ្នា ហើយម្នាក់ៗបានសម្តែងការហួសចិត្តក្រោយឃើញអ្នកស្រី ទ្រី​ ដាណា លើកទឹកចិត្តឱ្យស្ត្រីពពោះខាត់ស្បែក និងលាបឡេដោយមិនគិតពីផលប៉ះពាល់ដល់ទារកក្នុងផ្ទៃបែបនេះ ។

ក្នុងនោះក៏មានការរិះគន់ចំពោះអ្នកជំនួញល្បីឈ្មោះរូបនេះថា «ដើម្បីតែអាហារបីពេលខំម្លឹងៗណែនាំខុសរបៀប»«អ្នកលក់ខ្លះដើម្បីតែលក់ដាច់លែងគិតពីផលប៉ះពាល់ហើយ» «ដល់គាត់ធ្វើវីដេអូណែនាំចឹងទៅ ធ្វើអោយមនុស្សមួយចំនួនដែលគាត់ទើបតែចាប់ផ្តើមមានកូនគាត់នឹងយលច្រលំហើយទៅធ្វើតាមគាត់គឺអាចប្រឈមនឹងបញ្ហាការលូតលាស់របស់កូន»«លាបម៉ែសដល់កូន ពិនម៉ងអ៊ី»។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post