header ads

Sponsor

ខណៈមានការចែករំលែកពីការលំបាកនៅក្នុងការថតចម្រៀងនៅតំបន់ប្រាសាទអង្គវត្តពីសំណាក់សិល្បករការិនីជាច្រើននោះស្រាប់តែតារាសម្តែង ប្រុសខួច បានលាន់មាត់ថាកន្លងមកស្មានថាមានតែរូបលោកទេដែលជួបរឿងបែបនេះ ។ ហាក់ចង់ចំអកចំពោះច្បាប់ដ៏តឹងរ៉ឹងមួយនេះតារាសម្តែង ប្រុសខួច បាននិយាយថាបើពិបាកលើកក្រោយទៅថតនៅប្រាសាទថៃវិញម្តង ។ 

ប្រុសខួច ត្រូវបានគេចាត់ទុកថាជាតារាប្រុសដែលតែងតែបញ្ចេញមតិនៅក្នុងរឿងរ៉ាវក្តៅៗមួយចំនួននៅក្នុងសង្គម ។ យ៉ាងណាមិញថ្មីៗនេះមានការបង្ហោះសារជាហូរហែរពីការលំបាកនៅក្នុងការសុំច្បាប់ថតនៅតំបន់ប្រាសាទពីអាជ្ញាធរអប្សរាបើទោះពួកគេមានឯកសារគ្រប់គ្រាន់ក្តី ។ នេះបើតាមការលើកឡើងរបស់ក្រុមតារាចម្រៀងក្មេងខ្មែរកាលពីពេលថ្មីៗនេះ ។

ទាក់ទងជាមួយរឿងនេះតារាសម្តែង ប្រុសខួច បានបង្ហោះសារបែបឌឺដងថា «បើពិបាកថតពេកទៅថតនៅប្រាសាទថៃវិញទៅវាស្រួលជាងហើយពេលគេសួរថាមកពីខាងញុំវាពិបាកពេក ខ្ញុំជួបហើយ តែមិនចង់និយាយច្រើន ចាំទៅថៃលើកក្រោយពាក់អាវថៃថតនៅប្រាសាទថៃតែម្តង ព្រោះថាគេស្រួលណាស់គេសប្បាយចិត្តខ្លាំងណាស់ពេលឃើញសាសន៍ដទៃទៀតមកថតនៅប្រាសាទគេ និយាយមែន(ស្មានតែជួបតែញុំដំបូងញុំគិតថាមកពីញុំមិនមែនជាបុគ្គលល្បីបានគេមិនឱ្យអាយដលគេមិនឱ្យថតដែរ»។

ទោះបីជាយ៉ាងនេះក្តីសារបែបឡកឡើយរបស់តារាសម្តែងប្រុសខួច ក៏ត្រូវបានលុបចោលទៅវិញទោះមានមហាជនគាំទ្រការលើកឡើងបែបនេះក្តី៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post