header ads

Sponsor

ដ្បិតកំពុងបួសជាដូនជីនៅវត្តមួយដើម្បីឧទិ្ទសកុសលដល់អ្នកម្តាយក្តី តែ សឿ សុធារ៉ា ហាក់មិនទាន់ភ្លេចអាយដលរបស់ខ្លួនគឺកំលោះសង្ហាលោក ដួង វីរៈសិទ្ធ នោះទេ ។យ៉ាងណាមិញថ្មីៗនេះនាងបានស៊ែររូបភាពរបស់តារាចម្រៀងរូបនេះដោយភ្ជាប់នូវអត្ថន័យបែបលេងសើចលាយឡំនិងភាពផ្អែមល្ហែមឃើញហើយហួសចិត្តតែម្តង ។

ថ្មីៗនេះ សឿ សុធារ៉ា បានស៊ែររីដេអូតារាចម្រៀង ដួង វីរៈសិទ្ធ នៅក្នុងស្ប៉តពាណិជ្ជកម្មមួយដោយភ្ជាប់ជាមួយការបញ្ចេញអារម្មណ៍ថា«រលួយរលេសខ្ទេចបេះដូងរបស់ជីអស់ហើយ “អូនសំលាញ់បង”ទេ..................... នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ៗៗ»។នេះជាលើកដំបូងដែលគេបានឃើញ សឿ សុធារ៉ា ស៊ែររូបភាពតារាចម្រៀង ដួង វីរៈសិទ្ធ ជាថ្មីក្រោយស្ងប់ស្ងាត់មួយរយៈមក ។

ដូចដែលបានដឹងថាកន្លងមក សឿ សុធារ៉ា ធ្លាប់ទទួលរងការរិះគន់ថាស្រឡាញ់ប្រុសក្មេងក្រោយពីនាងបានសារភាពថាស្រឡាញ់តារាមកចម្រៀង ដួង វីរៈសិទ្ធ ដោយត្រង់នៅតាមបណ្តាញសង្គមនាពេលកន្លងមក ។ប៉ុន្តែក្រោយរឿងទាំងនេះក៏បានស្ងប់ស្ងាត់ទៅវិញ។  

អ្វីដែលចាប់អារម្មណ៍ខណៈមិនទាន់មានសកម្មភាពសិល្បៈឡើងវិញនោះ សឿ សុធារ៉ា បានបានបង្ហាញនូវបំណងថ្មីដោយចប់ពិធីបុណ្យភ្ជុំបិណ្ឌនាងនឹងសើ្នសុំក្រសួងអប់រំដើម្បីចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិដោយសារនាងមិនទាន់មានសញ្ញាប័ត្រទុតិយភូមិនោះទេ។គួរបញ្ជាក់ថាសព្វថ្ងៃ  សឿ សុធារ៉ា កំពុងបួសនៅក្នុងវត្តវិហារត្រាញ់រយៈពេល ១៥ថ្ងៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post