header ads

Sponsor

ថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត បានស្នើសុំឱ្យក្រសួងសុខាភិបាលចុះត្រួតពិនិត្យចំពោះការឃោសនារបស់អ្នកលក់ឡេអ្នកស្រី ទ្រី ដាណា ខណៈ អ្នកស្រី បានប្រកាសថាស្រ្តីពពោះលាបឡេ និងខាត់ស្បែក មិនមានផលប៉ះពាល់អ្វីឡើយ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះអ្នកជំនួញរូបនេះបានបកស្រាយថាអ្នកស្រីមិនបានប្រកាសឱ្យអ្នកមានផ្ទៃពោះទាំងអស់មកលាបឡេទេ ពោលអ្នកស្រីនិយាយសម្រាប់តែអ្នកមានផ្ទៃពោះដែលចង់ស្អាតប៉ុណ្ណោះ ។  

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាថ្មីៗនេះមហាជនជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញការមិនពេញចិត្តក្រោយបានឃើញវីដេអូរបស់អ្នកស្រី ទ្រីដាណា ដែលបានលើកឡើងថាប្រសិនចង់ឱ្យកូនកើតមកសស្អាតនោះត្រូវលាបឡេ និងខាត់ស្បែក ដែលមានអ្នកស្រីជាគំរូស្រាប់ ។ ការលើកឡើងរបស់អ្នកជំនួញដ៏មានប្រជាប្រិយភាពរូបនេះក៏ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត លើកឡើងថា

« នាងអើយនាងក្នុងករណីលាបឡេថាអាចធ្វើឲ្យស ដល់កូនក្នុងផ្ទៃវាមិនអាចទេខុសទាំងស្រុងបើ ឡេមានសារជាតិគីមីវិញ វាស្រូបចូលតាមស្បែកធ្វើឲ្យពុលដល់ទារកក្នុងផ្ទៃថែមទៀតផង។ ម្យ៉ាងទៀតក្នុងករណីនាងផ្សាយរបៀបនេះ គួរតែក្រសួងសុខាភិបាលចុះត្រួតពិនិត្យផងដើម្បីកុំឲ្យរាស្ត្រខ្លះប៉ះពាល់កូនក្នុងផ្ទៃដោយសារការឃោសនារបស់នាងនេះ»។

ពេលនេះអ្នកស្រី ទ្រី ដាណា បានចេញមុខបកស្រាយថា អ្នកស្រីក៏មិនបានប្រកាសឱ្យស្ត្រីពពោះទាំងអស់ត្រូវមកលាបឡេ និងខាត់ស្បែកតាមអ្នកស្រីទេ ពោលអ្នកស្រីនិយាយចំពោះតែអ្នកមានផ្ទៃពោះណាដែលចង់ឱ្យខ្លួន និងកូនមានសម្រស់ស្អាតប៉ុណ្ណោះ ។ ជាបទពិសោធន៍ផ្ទាល់របស់អ្នកស្រីដោយកូនទីមួយមិនបានលាបអ្វីទេកូនកើតមកមិនស្អាតហើយខ្លួនក៏គគ្រិចទៀតដល់កូនទីពីរ និងទីបីអ្នកស្រីលាបឡេ ខាត់ស្បែកស្ប៉ាខ្លួនកូនកើតមកសុទ្ធតែល្អៗឆ្លាតហើយរៀនពូកែផងដែរ ។ចុងក្រោយអ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា អ្នកស្រីមិនខ្វល់ចំពោះការរិះគន់ទេព្រោះជាការគិតរបស់ពួកគាត់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post