header ads

Sponsor

មានការសោកស្តាយនិងចូលរួមរំលែកទុក្ខពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក្រោយបានឃើញតារាសម្តែង អ៊ុន សិទ្ធា កំពុងជួបទុក្ខធំដោយក្មួយប្រុសដែលកំពុងតែពេញស្រឡាញ់បែរជាសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតរបស់ខ្លួនដោយបន្សល់ត្រឹមតែសំបុត្រមួយច្បាប់ដល់ក្រុមគ្រួសារ ។ 

ចុងក្រោយនេះគេសម្គាល់ឃើញយុវវ័យមួយចំនួនបានគិតខ្លីដោយសម្រេចបញ្ចប់ជីវិតរបស់ខ្លួនក្រោយពីទទួលរងនូវបញ្ហាផ្លូវចិត្តខ្លាំងដែលគេបានឃើញតាមរយៈការការលោតទឹកសម្លាប់ខ្លួនជាបន្តបន្ទាប់។ យ៉ាងណាមិញនៅក្នុងថ្ងៃទី ០៥នេះដែរតារាសម្តែងលោក អ៊ុន សិទ្ធា បានបង្ហោះសារបង្ហាញការសោកស្តាយក្រោយឃើញក្មួយប្រុសដែលមានវ័យនៅក្មេងបែរជាសម្រេចបញ្ចប់ជីវិតដោយមិនបានលាក្រុមគ្រួសារបានត្រឹមតែបន្សល់នូវសំបុត្រមួយច្បាប់ជាការសុំទោសប៉ុណ្ណោះ ។

ក្រោយបាត់បង់ក្មួយប្រុសដោយសារគិតខ្លីនោះលោក អ៊ុន សិទ្ធា បានបង្ហោះសាររៀបរាប់ថា «ទើបតែជួបពូប៉ុន្មានថ្ងៃមុនសោះ ពូគិតថាចង់យកក្មួយមកធ្វើជំនួយការអោយពូ ដើរតាមពូ តែឥឡូវក្មួយទៅដោយមិនបានលា សូម្បីតែម៉ែ បងៗ ពូមីង ... មានរឿងអ្វី? ហេតុអីក៏ក្មួយគិតខ្លីបែបនេះ ? 

បញ្ហាជីវិតអ្នកណាៗក៏ជួបដែរ មិនអាចជៀសរួចឡើយ ។ មានរឿងយើងចេះសួរនាំបងប្អូនរកដំណោះស្រាយកែបញ្ហាដែលកើតមាន ។ ពូដឹងដំណឹងភ្លាម ពូស្ទើរតែទទួលយកមិនបាន ព្រោះក្មួយរបស់ពូទាំងស្អាត សង្ហា ឆ្លាត ពូកែ តែបែរជាគិតធ្វើបែបនេះ!សូមវិញ្ញាណក្ខន្ធក្មួយបានទៅកាន់ឋានស្ងប់សុខ មានជាតិក្រោយសូមអាយុវែង។

ជាចុងក្រោយសូមផ្ញើសារដល់ប្អូនៗ ក្មួយៗ ទាំងអស់ សូមកុំគិតខ្លី ធ្វើអ្វីក៏ត្រូវគិតមុននឹងធ្វើ បើដោះស្រាយមិនបានត្រូវរកជំនួយពីបងប្អូន សាច់ញាតិ ដើម្បីជួយបន្ធូ។ ត្រូវចាំ ថ្ងៃនេះ នឹងថ្ងៃស្អែកមិនដូចគ្នាទេ» ។ចំពោះការគិតខ្លីរបស់ក្មួយប្រុសលោក អ៊ុន សិទ្ធា ក៏មិនបានដឹងពីមូលហេតុពិតប្រាកដឡើយ ពោលលោកបានត្រឹមតែសោកស្តាយ ដែលក្មួយប្រុសសម្រេចចិត្តគិតបែបនេះដោយបន្សល់ត្រឹមតែការសោកស្តាយនិងអាលោះអាល័យពីសំណាក់ក្រុមគ្រួសារនិងសាច់ញាតិប៉ុណ្ណោះ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post