header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះតារាកំប្លែង ពូណុយ បានសារភាពដោយត្រង់ៗនៅក្នុងកម្មវិធីមួយថាលោកបានលង់ស្នេហ៍តារាសម្តែង យ៉ែម ស្រីពេជ្រ ។ ប៉ុន្តែយ៉ាងណា ពូណុយ មិនដែលបានសារភាពស្នេហ៍នៅចំពោះមុខតារាស្រីរូបនេះដោយផ្ទាល់ឡើយ ។

ដ្បិតទើបលេចមុខនៅក្នុងការសម្តែងកំប្លែងក្តី តែពូណុយ​ ក៏មានប្រជាប្រិយភាពគួរសមដោយលោកទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើនតាមរយៈសកម្មភាពកំប្លែងរបស់លោក ។

អ្វីដែលកត់សម្គាល់កន្លងមកតារាកំប្លែងរូបនេះត្រូវបានអ្នកគាំទ្រជាច្រើនសង្ស័យថាលោកមានចិត្តទៅលើតារាសម្តែង យ៉ែម ស្រីពេជ្រ តាមរយៈការសម្តែងនៅក្នុងកម្មវិធីអ្នកជិតខាងរបស់ទូរទស្សន៍ភីអិនអិន ។ តែយ៉ាងណាក៏មានការលើកឡើងថាទាំងនេះគ្រាន់ ជាការសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនាតែប៉ុណ្ណោះ។

ប៉ុន្តែ ថ្មីៗនេះអ្វីត្រូវបានលាតត្រដាងកាន់តែច្បាស់ដោយតារាកំប្លែង ពូណុយ បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយពីលោកបានសារភាពនៅក្នុងកម្មវិធីមួយជាមួយពិធីការិនីដោយត្រង់ៗថា លោកពិតជាមានចិត្តស្រឡាញ់តារាសម្តែង យ៉ែម ស្រីពេជ្រ ពិតមែន ហើយកន្លងមកលោកមិនដែលហ៊ានប្រាប់រឿងនេះចំពោះនាងឡើយ ។ ប៉ុន្តែលោកតែងបង្ហាញតាមរយៈទង្វើរក៏ដូចជាការសម្តែងនៅក្នុងសាច់រឿង។

ក្នុងនោះ ពូណុយ ក៏ជឿថា ស្រីពេជ្រ អាចនឹងដឹងខ្លះៗតាមរយៈការសម្តែងរបស់លោក ដែលតែងតែបញ្ចេញតាមរបៀបលេងបន្លំមែន ។ ជាមួយនឹងការលើកឡើងរបស់តារាកំប្លែង ពូណុយ គេមិនទាន់ដឹងថាតើតារាសម្តែងរូបស្រស់ យ៉ែម ស្រីពេជ្រ គិតបែបណាឡើយ ។ ដូចដឹងស្រាប់ហើយថាតារាស្រីរូបនេះក៏ជាសិល្បការិនីដែលមានឈ្មោះបោះសំឡេងម្នាក់ដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post