header ads

Sponsor

ពិតជាហួសចិត្តជាខ្លាំងដោយរឿងអ្នកស្រី ទ្រី ដាណា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់រឿងលាបឡេម្តាយសដល់កូនក្នុងផ្ទៃមិនទាន់ទាំងស្ងប់ផងពេលនេះ តារាសម្តែង សុភា បានចេញវីដេអូថ្មីដោយទទួលទានឡេពេញៗមាត់ដើម្បីឱ្យស្បែកសដែលឃើញហើយពិតជានិយាយលែងចេញតែម្តង ។​

ជឿជាក់ថាមហាជនពិតជាបានស្គាល់តារាសម្តែង លីលី ដែល បានប្តូរមកឈ្មោះ សុភា កាលពីពេលថ្មីៗនេះដើម្បីយកង៉ូវហេងនោះបានចេញវីដេអូថ្មីមួយដោយយកឡេមកទទួលទានពេញៗមាត់ដើម្បីឱ្យស្បែកឆាប់សមកវិញក្រោយពីខ្លួនធ្លាក់សម្បុរខ្មៅ។ដោយក្នុងនោះ សុភា បានរៀបរាប់ថា«ធ្វើតាមសុភា មិនខុសទេមិនសមិនយកលុយតែមួយយប់ សស្លេក.( បញ្ជាក់ ហាម យក គំរូ តាម សុភា )»។បើទោះជាគេដឹងថាមិនមែនជាការញ៉ាំឡេពិតប្រាកដនឹងមានការបញ្ជាក់ជាចុងក្រោយថាមិនយកគំរូតាម ពិតមែន តែ ជាមួយវីដេអូដែលមានរយៈពេលមិនដល់មួយនាទីនេះបានធ្វើឱ្យមហាជនជាច្រើនបានបញ្ចេញមតិរិះគន់ជាច្រើនដល់តារាសម្តែងរូបនេះជាហូរហែរ។

ក្នុងនោះអ្នកលេងបណ្តាញសង្គមបានលើកឡើងថា«video ច្រើនណាស់ដែលត្រូវថតបង​ ! បងមិនគួរថតស៊ីលេចឹងទេទោះវាជាយ៉ាអួក៏ដោយព្រោះសម័យនេះមានក្មេងៗច្រើនដែលកាន់ទូរស័ព្ទមើល ចុះបើវាឃើញ​ video បងហើយម៉ែវាបងប្រើលេហ្នឹងដែលវាចង់សាកស៊ីតាមព្រោះឃើញបងស៊ីតើបងមានដំណោះស្រាយទេបើពុលកូនគេងាប់»​ ?

«វាជះឥទ្ធិពលអាក្រក់ណាស់បើក្មេងឃើញហើយវាស៊ីតាម» «លក់ចឹងរកស៊ីឡើងទេពេលគេជេដាក់ទំនាយគ្រប់គ្នាចឹង​ មើលcommentហើយមានអារម្មណ៍ថាឈឺចាប់បន្តិចទេ»«បងប្រយ័ត្នក្មេងៗញ៉ាំតាមអត់គាំទ្រទេបង»«ហេតុតែចង់បានលុយពេក…..អាសូណាស់បង»។ ទោះជាមានការរិះគន់ជាច្រើននៅក្នុងវីដេអូនេះក្តី តែគេមិនទាន់ឃើញតារាសម្តែង សុភា ចេញមុខបកស្រាយអ្វីទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post