header ads

Sponsor

បើទោះមិនទាន់មានភស្តុតាងច្បាស់លាស់រួមនឹងថ្មីៗនេះក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត បានច្រានចោលការប្រកាសរបស់លោក បឺត សំរេច ថាជាកូនរបស់លោក ស៊ីន ស៊ីសាមុត ក្តី តែលោក បឺត សំរេច នៅតែបន្តអាជីពសិល្បៈនឹងកាន់តែទទួលបានការគាំទ្រពីសំណាក់មហាជនថែមទៀតផង ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោក បឺត សំរេច ក៏បានបង្កើតមុខរបរថ្មីបន្ថែមគឺលោកមានក្រុមតន្ត្រីផ្ទាល់ខ្លួនផងដែរ។  

សព្វថ្ងៃនេះលោក បឺត សំរេច ក៏មានទីផ្សារសិល្បៈការងារច្រើនគួរសមពោលក្រោយពីលោកបានប្រកាសថាជាកូនប្រុសរបស់លោក ស៊ីន ស៊ីសាមុត កាលពីជាងបីខែមុន ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត ដែលមានចៅស្រីកូនលោក ស៊ីន ចាន់ឆាយ៉ា និងក្មួយៗបានចេញលិខិតបដិសេធការអះអាងរបស់លោក បឺត សំរេច ដើម្បីបញ្ចប់រឿងចម្រូងចម្រាស់នាពេលកន្លងមក។ អ្វីដែលចាប់អារម្មណ៍ដ្បិតមានការបដិសេធពីសំណាក់ក្រុមគ្រួសារអធិរាជ ក្តី តែមហាជនមួយចំនួននៅតែបន្តការគាំទ្រចំពោះសមត្ថភាពសិល្បៈរបស់លោក បឺត សំរេច ។ យ៉ាងណាមិញសព្វថ្ងៃនេះលោកក៏មានការងារបន្តជាហូរហែរនៅក្នុងអាជីពមួយនេះ។

ថ្មីៗនេះទៀតសោតលោក បឺត សំរេច ក៏ទើបនឹងបន្ថែមមុខរបរថ្មីគឺលោកមានក្រុមតន្រ្តីផ្ទាល់ខ្លួនដោយលោកបានដាក់ឈ្មោះថាក្រុមតន្រ្តី បឺត សំរេច ដែលទើបចាប់ផ្តើមបើកដំណើរការនាពេលថ្មីៗនេះ ។ ជាមួយមុខរបរថ្មីរបស់អតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះក៏ទទួលបានការគាំទ្រនិងជូនពរពីសំណាក់មហាជនដែលស្រឡាញ់និងពេញចិត្តរូបលោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post