header ads

Sponsor

ពិតជាមានទឹកចិត្តទូលាយគួរឱ្យសរសើរបើទោះជារវល់ជាមួយនឹងការងារសិល្បៈច្រើនក្តីតែ Top4 នៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian idol រដូវកាលទីបួនបានចែកចំណាយពេលវេលាដើម្បីបង្ហាញនូវក្តីស្រឡាញ់នឹងភាពកក់ក្តៅដល់កុមារៗនៅតាមតំបន់ជនបទដោយពួកគេបានយកសម្ភារៈមួយចំនួនទៅចែកដល់កុមារចំនួន ៦០២នាក់នៅទឹកដីខេត្តកំពង់ស្ពឺនៅក្នុងស្រុកឱរ៉ាល់នៅក្នុងថ្ងៃទី១០នេះតែម្តង ។ 

តាមរយៈរូបភាពមួយចំនួនដែលគេបានឃើញនៅក្នុងបណ្តាញសង្គមរបស់ Top4 ដែលមានដូចជាតារាចម្រៀង លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ គេបានឃើញរូបភាពមួយចំនួន រួមនឹងសារដែលមានអត្ថន័យថា «យើងខ្ញុំ Top4 Cambodian idol season 4  សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជាអ្នកគាំទ្រពួកខ្ញុំទាំងបួន ក្នុងការចូលរួមចំណែកចែករំលែកក្តីស្រលាញ់ ទៅកាន់កុមារា កុមារី នៅសាលាបឋមសិក្សាល្ងឹម ដែល ស្ថិតនៅក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹង សាលាបឋមសិក្សាស្រែកិន ដែលសរុបចំនួនសិស្សានុសិស្សទាំងអស់ចំនួន៦២០នាក់ ដែលប្រព្រឹត្តិទៅនូវថ្ងៃទី10ខែតុលាឆ្នាំ2023 ក្នុងនោះយើងបានរៀបចំសម្ភារៈមួយចំនួនដូចជា ការចែកជូនអាវរងា សម្ភារៈសិក្សា នឹង អាហារសាមគ្គីជាមួយពួកគាត់ផ្ទាល់»។

ជាមួយនឹងសកម្មភាពរបស់តារាចម្រៀងទាំងបួនរបស់ផលិតកម្មហង្សមាសក៏ទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់ហ្វេន ហ្វេន ជាច្រើន ។ បើទោះបីមិនមែនជាសម្ភារៈដែលមានតម្លៃអស្ចារ្យ តែជាទឹកចិត្តដែល Top4 បានចំណាយពេលវេលារបស់ខ្លួនដើម្បីចែករំលែកក៏ដូចជាផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់ដល់ក្មេងៗដែលកំពុងរស់នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺដែលជាកាយវិការមួយដែលគួរឱ្យកោតសរសើរផងដែរ  ។

គួរបញ្ជាក់ថាក្នុងចំណោមការប្រឡងនៅក្នុងកម្មវិធីនានារបស់ទូរទស្សន៍ហង្សមាសគេសម្គាល់ឃើញថា Top4នៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian idol រដូវកាលទីបួនហាក់ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់មហាជនជាច្រើន មិនថាទឹកដមសំឡេង ឬអត្តចរិករបស់ពួកគេទាំងបួននោះទេ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post