header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀង យក់ ថិតរដ្ឋា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយឃើញអ្នកនាងមានសម្រស់ស្អាត ជាពិសេសស្រឡូនប្លែកជាងមុនតែម្តង ។ ជាមួយនឹងការប្រែប្រួលសម្រស់របស់តារាចម្រៀងរូបនេះស្រប អ្នកនាង និងស្វាមីលោក ឃុំ ប៊ុណ្ណាដែត ត្រៀមបោះទុនរាប់ម៉ឺនដុល្លារចំពោះមុខរបរថ្មីដែលទាក់ទងទៅនឹងផលិតផលរក្សាសម្រស់ ។

អ្នកគាំទ្រប្រាកដជាបានដឹងហើយថាក្រោយពីក្លាយជាអ្នកម្តាយមកអ្នកនាង យក់ ថិតរដ្ឋា បានប្រែរូបរាងមកជាបែកសាច់ធាត់ទ្រលុកទ្រលន់ជាខ្លាំង ។ ការប្រែប្រួលរូបរាងរបស់តារាចម្រៀងរូបនេះតែងទទួលបានការរិះគន់ដោយពាក្យពេចន៍ចំអកពីសំណាក់មហាជនមួយចំនួនផងដែរ ។

កន្លងមកលោក ឃុំ ប៊ុណ្ណាដែត ក៏បានចេញមុខការពារភរិយាខ្លួនចំពោះការរិះគន់ទាំងនេះទៀតផង ។ ប៉ុន្តែយ៉ាងណាពេលនេះ អ្នកដែលធ្លាប់ឌឺដងទាំងនោះប្រាកដជាភ្លឺភ្នែកព្រោះថ្មីៗនេះគេបានឃើញអ្នកនាង យក់ ថិតរដ្ឋា មានរូបរាងស្គមស្តើងប្លែកជាងមុនដែលឃើញហើយពិតជាលាន់មាត់ថាប្លែកគ្រប់គ្នាតែម្តង ។

ការប្រែប្រួលសម្រស់របស់តារាចម្រៀង យក់ ថិតរដ្ឋា មកជាស្គមស្តើងបែបនេះក្រោយអ្នកនាង មានគម្រោងបោះទុនទៅលើមុខរបរលក់ផលិតផលសម្រស់ដែលនាំចូលពីបរទេស ដែលតាមគម្រោងរបរមួយនេះអ្នកនាងគ្រោងនឹងបោះទុនដល់ទៅ ២០ម៉ឺនដុល្លារឯណោះ តែមិនទាន់ដឹងច្បាស់ថាអ្នកនាងនឹងលក់ផលិតផលអ្វីឡើយ។ ទោះបីជាមានជំនួញនៅក្នុងដៃជាបន្តបន្ទាប់ក្តី តែ យក់ ថិតរដ្ឋា នៅតែបន្តអាជីពសិល្បៈនេះដដែលបើទោះប្រជា ប្រិយភាពរបស់នាងមិនហក់ខ្លាំងដូចមុនក្តី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post