header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញអតីតតារាសម្តែង លីឈឹ បានកាត់សក់ដ៏ស្រស់ស្អាតរបស់ខ្លួនដើម្បីយកទៅដេរឱ្យតារាសម្តែង អេង វ៉ាណង ដែលជ្រុះសក់ដោយសារចាក់ថ្នាំគីមីដើម្បីព្យាបាលជំងឺមហារីក ។ ទឹកចិត្តទូលាយរបស់អតីតតារាសម្តែងរូបស្រស់ម្នាក់នេះបានធ្វើឱ្យ អេង វ៉ាណង មានការរំភើបចិត្តជាខ្លាំង ។ 

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានស្គាល់អតីតតារាសម្តែង លីឈឺ ដែលសព្វថ្ងៃមានងារជាលោកជំទាវក្រោយពីលោក ប៊ុន រតនា ជាស្វាមីមានងារជាឧកញ៉ា ។ អ្វីដែលធ្វើឱ្យមហាជនជាអ្នកគាំទ្រមានការចាប់អារម្មណ៍នោះថ្មីៗនេះលោកជំទាវ លីឈឺ បានកាត់សក់របស់ខ្លួននឹងដេរយ៉ាងស្អាតដើម្បីយកទៅឱ្យតារាសម្តែង អេង វ៉ាណង ដែលកំពុងមានជំងឺមហារីក ។

មូលហេតុដែលអតីតតារាសម្តែងរូបនេះធ្វើបែបនេះដោយសារឪពុករបស់លោកជំទាវក៏ជាអ្នកមានជំងឺមហារីកហើយបានបាក់ទឹកចិត្តក្រោយពីលោកបានជ្រុះសក់ដោយសារការព្យាបាលដោយចាក់គីមី ។ ដោយសារមូលហេតុនេះទើបអតីតតារាសម្តែង លីឈឺ សុខចិត្តកាត់សក់របស់ខ្លួនហើយដេរយ៉ាងស្អាតដើម្បីយកមកប្រគល់ជូនតារាសម្តែង អេង វ៉ាណង ដែលកំពុងមានជំងឺបែបនេះ ។


ទឹកចិត្តដ៏ល្អរបស់ភរិយាឧកញ៉ា ប៊ុន រតនា បានធ្វើឱ្យអ្នកនាង​ អេង វ៉ាន់ណង មានការរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកថែមទៀត។ មិនត្រឹមតែផ្តល់ជាសក់សម្រាប់តារាសម្តែង អេង វ៉ាណង ប៉ុណ្ណោះទេអតីតតារាសម្តែង លីឈឺ បានអំពាវនាវឱ្យសប្បុរជននានាមេត្តាជួយផ្តល់ជាថវិកាដើម្បីជួយដល់តារាសម្តែង អេង វ៉ាណង ដើម្បីមានលទ្ធភាពចាក់គីមីដែលត្រូវចំណាយដល់ទៅជាង ១០០០ដុល្លារក្នុងការចាក់គីមីមួយដងដែលអ្នកនាងត្រូវបន្តការចាក់បីសប្តាហ៍មួយដង៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post