header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀង អ៊ីវ៉ា បានបណ្តើរគូស្នេហ៍សម្តែងMVរួមគ្នានៅក្នុងបទចម្រៀងថ្មីរបស់នាងនៅក្នុងផលិតកម្មសាន់ដេ។មួយបទនេះរបស់តារាចម្រៀ ងក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់មហាជនជាច្រើន តែភាគតិចបំផុតដែលគេដឹងថាតួប្រុសនៅក្នុងបទចម្រៀងមួយនេះជាគូស្នេហ៍របស់ អ៊ីវ៉ា ។ 

ថ្មីៗនេះតារាចម្រៀង អ៊ីវ៉ា បានចេញបទចម្រៀងថ្មីៗជាហូរហែសម្រាប់អ្នកគាំទ្រដោយក្នុងនោះបទចម្រៀងដែលមានចំណងជើងថា«ម្តេចយកប្រពន្ធចោលអូន» ក៏ជាការរួមសម្តែងជាមួយគូស្នេហ៍របស់នាងផងដែរ ។ អ្វីដែលកត់សម្គាល់ទោះមិនមែនជាតារាអាជីព តែគេសង្កេតឃើញថាម្ចាស់ចិត្តរបស់ អ៊ីវ៉ា ក៏មានសមត្ថភាពនៅក្នុងការសម្តែងផងដែរ ។

ក្នុងនោះក៏មានការលើកឡើងបែបលេងសើចពីសំណាក់ ហ្វេន ហ្វេនមួយចំនួនថា កុំឱ្យបែកលុយសម្តែងរួមគ្នាតែម្តងទៅ ។ គូស្នេហ៍របស់តារាចម្រៀង អ៊ីវ៉ា ត្រូវបានគេស្គាល់ថាជាម្ចាស់ក្លឹបកីឡាបាល់ទាត់មួយនៅក្នុងខេត្តសៀមរាប។ 


ទោះមានទំនាក់ទំនងជាមួយគ្នាយូរឆ្នាំក្តី តែតារាចម្រៀង អ៊ីវ៉ា ហាក់មិនទាន់លេចឮដំណឹងរៀបការនៅឡើយទេ ។ ខណៈកន្លងមកតារាចម្រៀងរូបនេះធ្លាប់លើកឡើងថាលោកឪពុករបស់នាងចង់ឱ្យនាងរៀបការឆា់ៗពោលមិនឱ្យហួស ឆ្នាំ ២០២៣ នេះទេ។ ហាក់ខុសពីដៃគូដទៃតារាចម្រៀងរូបរាងតូចស្តើងរូបនេះកម្របង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងជីវិតឯកជនរបស់ខ្លួនដល់អ្នកគាំទ្រនៅតាមបណ្តាញសង្គមឡើយ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post