header ads

Sponsor

ក្រៅពីការងារសិល្បៈតារាសម្តែង ហ្វា ហ្វា ក៏មានមុខជំនួញថ្មីដែលនាងនិងដៃគូទើបនឹងបើករួមគ្នាកាលពីពេលថ្មីៗនេះ ។ អ្វីដែលចាប់អារម្មណ៍ ហ្វា ហ្វា តែងចំណាយពេលឃោសនាហាងថ្មីរបស់ខ្លួន យ៉ាងណាមិញថ្មីៗនេះតារាស្រីរូបស្រស់ម្នាក់នេះបានឃោសនាលក់គុយទាវ តែបែរជាថតសម្ញែងដើមទ្រូងយ៉ាងទាក់ទាញធ្វើឱ្យអ្នកលេងបណ្តាញសង្គមឌឺដងគ្រប់គ្នា ។

ទើបបើកដំណើរការមែន តែហាងគុយទាវរបស់តារាសម្តែង ហ្វា ហ្វា ដែលមានទីតាំងនៅម្តុំទួលទំពូង ទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនគួរសម ដែលកាន់តែធ្វើឱ្យថៅកែស្រីរូបនេះមានចិត្តរីករាយជាខ្លាំង ។ ទំនេរពីការងារសិល្បៈ ស្រីស្អាត ហ្វា ហ្វា តែងមកមើលការខុសត្រូវនៅក្នុងហាងរបស់ខ្លួនដាមួយដៃគូភាគហ៊ុនដែលជាគូស្នេហ៍របស់នាងជាចុងភៅតែម្តង ។

អ្វីដែលកត់សម្គាល់ថ្មីៗនេះ ហា្វ ហ្វា បានបង្ហាញរូបភាព ចំហល្វែងលើយ៉ាងសិចស៊ីដោយភ្ជាប់សារខ្លីដែលមានន័យថា«អ្នកលក់គុយភ្ជុំអត់បិទទេណាចា»។

ដ្បិតមិនមែនជាលើកដំបូងនៅក្នុងការបង្ហាញរូបភាពបែបនេះក្តី តែរូបភាពយ៉ាងទាក់ទាញរបស់តារាសម្តែង ហ្វា ហ្វា ឃោសនាលក់គុយទាវរបស់ខ្លួនបែបនេះក៏ទទួលបានការខមិនឌឺដងពីសំណាក់អ្នកលេងបណ្តាញសង្គមគ្រប់គ្នា ។


មិនមានអ្វីចម្លែកទេដូចដឹងស្រាប់ហើយថា ហ្វា ហ្វា ជាតារាស្រីដែលមានភាពក្លាហាននៅក្នុងការស្លៀកពាក់សិចស៊ី ហើយសូម្បីតែការសម្តែងដែលមានឈុតឆាកស្រើបស្រាលក៏នាងមិនខ្លាចដែរ ដូចដែរមហាជនធ្លាប់បានឃើញសមត្ថភាពតារាស្រីរូបនេះនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post