header ads

Sponsor

តារាកំប្លែងនាយ ពែកមី នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣នេះបានមកជូនដំណើរលោកឧកញ៉ា ឈាង រ័ត្ន ជាលើកចុងក្រោយ ជាមួយនឹងរូបភាពគួរឱ្យសង្វេគស្ដាយស្រណោះ អាឡោះអាល័យជាពន់ពេក ប្រៀបបានដូចជាសុបិនមួយ ដែលមិននឹកស្មានដល់បែបនេះ។

តាមរយៈរូបភាពប៉ុន្មានសន្លឹកជាមួយទឹកមុខស្រពោនជាមួយនឹងសារដ៏ខ្លីថា៖«ជូនដំណេីមេ​ ជាលេីកចុងក្រោយ​ 😭»។ 

អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការរំជួលចិត្តទៀតនោះក្រោយពីបានឃើញមុខកូនស្រីរបស់ឧកញ៉ា ឈាង រ័ត្ន ទាំងមិនដឹងអ្វីទាំងអស់ហើយ ថាឪពុកទៅណា ដោយក្នុងនោះនាយពែក មីបញ្ជាក់ថា៖ «ដឹងត្រឹមថា​ មេឃក្តៅ​ និង​ ប៉ាទៅធ្វេីការបាត់ហេីយ​»។

សូមជម្រាបជូនថា ឧកញ៉ា ឈាង រ័ត្ន បានធ្វើអ..ត្តឃា..តដោយច..ង..កកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ បន្សល់ទុកត្រឹមតែការសោកស្តាយដែលបានបាត់បងនូវមនុស្សល្អដែលជាធនធាននៅក្នុងសង្គមបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post