header ads

Sponsor

ក្នុងនាមជាស្វាមីដ៏ល្អលោក ឃុំ ប៊ុណ្ណាដែត តែងចេញមុខការពារភរិយានៅពេលដែលអ្នកនាង យក់ ថិតរដ្ឋា រងពាក្យប្រមាថរិះគន់នានាដែលធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរថាលោកជាស្វាមីគំរូ ។ យ៉ាងណាមិញថ្មីៗនេះលោក ឃុំ ប៊ុណ្ណាដែត បានបង្ហាញការមិនពេញចិត្តក្រោយមានគណនីយមួយបានខមិនពាក្យអសីលធម៌ទៅលើរូបភាពអ្នកនាង យក់ ថិតរដ្ឋា ។

ថ្មីនេះលោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះសារដែលមានអត្ថន័យថា «ខ្ញុំអត់ដឹងថា​ Account FB នេះជាស្រីរឺប្រុសទេ​ ព្រោះគ្មានអត្តសញ្ញាណ​ ហើយមកComment បែបនេះ​ សំខាន់អត់យល់ថាអ្នកឯងចង់បានអ្វី? បងប្អូនអាចប្រាប់បានទេថា​ គេចង់មានន័យបែបម៉េច អត់យល់»។

ជុំវិញការលើកឡើងរបស់អតីតារាចម្រៀងរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមបញ្ចេញយោបល់កុំឱ្យលោក ឃុំ ប៊ុណ្ណាដែត រវល់ជាមួយគណនីយក្លែងក្លាយ បែបនេះសុទ្ធតែជាពួករោគចិត្តទេ ។ ខ្លះទៀតថាសុទ្ធតែពួកប្រែត ចប់ភ្ជុំគេយកទៅវិញហើយ ។

មិនមែនជាលើកដំបូងទេជាញយដងលោក ឃុំ ប៊ុណ្ណាដែត តែងចេញមុខការពារភរិយាពីការរិះគន់ទៅលើសម្រស់នាពេលកន្លងមកដែលធ្វើឱ្យអ្នកនាង​ យក់ ថិតរដ្ឋា មានភាពកក់ក្តៅជាខ្លាំង ។ អ្វីដែលគួរឱ្យសរសើរទោះរៀបការច្រើនឆ្នាំនឹងមានកូនដល់ទៅបីនាក់ក្តី តែចំណងស្នេហ៍របស់ប្តីប្រពន្ធតារាចម្រៀងគូនេះនៅតែល្អូកល្អើននិងស៊ីជម្រៅមិនប្រែប្រួលឡើយ ។

ដ្បិតមិនមានបទចម្រៀងថ្មី តែនាង​ យក់ ថិតរដ្ឋា តែងបង្ហាញវត្តមានច្រៀងនៅតាមកម្មវិធីនានា ដោយរួមជាមួយលោក ឃុំ ប៊ុណ្ណាដែត ជាស្វាមីផងដែរ ។ ឆាប់ៗខាងមុខនេះប្តីប្រពន្ធរបស់តារាចម្រៀងគូនេះក៏ត្រៀមខ្លួននឹងបោះទុន លើមុខរបរលក់ផលិតផលសម្រស់បន្ថែមពីលើការលក់គ្រឿងអលង្ការ និងអចលនទ្រព្យ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post