header ads

Sponsor

ពេលនេះឧកញ៉ា ឈាង រ័ត្ន បានចាកចេញទៅកាន់ផ្ទះថ្មីយ៉ាងស្ងប់សុខដោយបន្សល់នូវកេរ្តិ៍ឈ្មោះល្អនិងក្តីសោកស្តាយអាលោះអាល័យពីមនុស្សជាច្រើនមិនថាក្រុមគ្រួសារឬមិត្តភក្តិ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ការចាកចេញរបស់ស្វាមី ស្រីអូន ក៏ត្រូវបានអ្នកលក់អនឡាញ ទ្រិញ ផល្លា លាន់មាត់សរសើរថា ជាក្តីស្រឡាញ់ពិតប្រាដកជាការស្រឡាញ់ពិតប្រាកដដែលមិនគិតពីខ្លួនឯង ។ 

ការសម្រេចចិត្តគិតខ្លីរបស់ ឧកញ៉ា ឈាង រ័ត្ន ក៏ត្រូវបានគេដឹងថាដោយសារលោកមានវិបត្តិផ្លូវចិត្តជាពិសេសជីវិតគ្រួសារដែលបានឈានទៅដល់ការលែងលះក្រោយរួមរស់ជាច្រើនឆ្នាំនឹងបានបន្សល់នូវកូនស្រីមួយជាចំណងដៃ ។  ក្នុងនោះអ្នកនាង ទ្រិញ ផល្លា ដែលជាភរិយារបស់ អេដមីន ជីងចក់ ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះស្វាមីអ្នកនាង ស្រីអូន ដោយបានរៀបរាប់ថា

« នេះជាក្ដីស្រលាញ់ដ៏ធំធេងពិតប្រាកដ ស្រលាញ់ដោយមិនគិតពីខ្លួនឯង ចង់បានតែម្យ៉ាងគឺក្ដីស្រលាញ់ពីមនុស្សដែរខ្លួនស្រលាញ់ ក្រៅពីនឹងគឺមិនចង់បានអ្វីទាំងអស់ មិនឈ្លោះ មិនចង់ចាញ់ឈ្នះ ទទួលយកកាពិតមិនបាន សុខចិត្តទៅទាំងមិនស្ដាយអ្វីទាំងអស់ សូម្បីតែកូន ក្នុងលោកនេះតើមានក្ដីស្រលាញ់បែបនេះប៉ុន្មានទៀត….. គាត់ទៅបានសុខហើយ តែអ្នកនៅទេ នឹងមានវីប្បសារីមួយជីវិត !ជីវិតមនុស្សយើងទោះមានអ្វីគ្រប់យ៉ាងហើយតែគ្មានក្ដីសុខគ្មានមនុស្សយល់ចិត្តរស់គ្មានន័យ»។

ការលើកឡើងរបស់ អ្នកនាង ទ្រិញ ផល្លា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រ និងបានបញ្ចេញយោបល់ថាមនុស្សប្រុសដូចស្វាមីអ្នកនាង ស្រីអូន មិនមានច្រើនទេ តែអ្វីដែលគួរឱ្យស្រណោះគឺកូនតែម្តង ។ ក៏មានអ្នកខ្លះទៀតក៏បានសួរបែបលេងសើចមកអ្នកនាង ទ្រិញ ផល្លា ថា «ចុះអ្នកបង្ហោះសារនោះធ្វើបានទេ គួរតែឈប់ឈ្លោះគ្នាទៀតទៅ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post