header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញអ្នកនាង ស្រីអូន បានត្រៀមរៀបចំពិធីបុណ្យខួប៧ថ្ងៃនិង ១០០ថ្ងៃសម្រាប់ឧកញ៉ា ឈាង រ័ត្ន ជាស្វាមីនៅថ្ងៃទី ១៦ ស្អែកនេះទៅតាមព្រះពុទ្ធសាសនានៅក្នុងវត្តវាលស្បូវ ខណៈក្រុមគ្រួសាររបស់ឧកញ៉ា ឈាង រ័ត្ន ក៏នឹងរៀបពិធីបុណ្យមួយនេះនៅគេហដ្ឋានមួយដែលស្ថិតនៅបុរីបឹងស្នោ។

រហូតមកដល់ពេលនេះរឿងរ៉ាវរបស់ឧកញ៉ា ឈាង រ័ត្ន នៅតែបន្តចែករំលែកនៅក្នុងសង្គមហ្វេសប៊ុកជាហូរហែហើយពេលនេះអ្នកនាង ស្រីអូន ជាភរិយាក៏បានចេញមុខទម្លាយរឿងរ៉ាវមួយចំនួនដែលជាមូលហេតុដែលបណ្តាលឱ្យជីវិតប្តីប្រពន្ធរបស់ពួកគេបែកគ្នាដែរ ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងពិធីបុណ្យសពនិងដង្ហែរសពឧកញ៉ា ឈាង រ័ត្ន គេមិនបានឃើញវត្តមាន ស្រីអូន ឡើយ។ ប៉ុន្តែ ស្រីអូន បានចេញមុខបកស្រាយថាអ្នកនាងបានទៅអុជធូបឱ្យស្វាមី តែក្រុមគ្រួសារស្វាមីមិនបានអនុញ្ញាតឱ្យអ្នកនាងថតរូបនិងបានជេរប្រមាថថែមទៀត ។ មិនតែប៉ុណ្ណោះក៏មិនបានឱ្យអ្នកនាងចូលរួមនៅក្នុងពិធីបុណ្យខួប៧ថ្ងៃ និង ១០០ថ្ងៃដល់ស្វាមីថែមទៀតផង ។

ដោយសារតែមូលហេតុនេះហើយទើបគេបានឃើញអ្នកនាង ស្រីអូន បានរៀបចំពិធីបុណ្យខួប ៧ថ្ងៃ និង ១០០ថ្ងៃសម្រាប់ឧកញ៉ា ឈាង រ័ត្ន នៅថ្ងៃច័ន្ទទី ១៦ស្អែកនេះនៅក្នុងវត្តវាលស្បូវដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ។ ដោយឡែកក្រុមគ្រួសារឧកញ៉ា ឈាង រ័ត្ន ដែលមានអ្នកម្តាយ និងប្អូនៗបានប្រារព្ធពិធីបុណ្យខួប៧ថ្ងៃ និង ១០០ថ្ងៃនៅគេហដ្ឋានដែលស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ។

គួរបញ្ជាក់ថាបងប្រុសរបស់អ្នកនាង ស្រីអូន បានបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន បានធ្វើបាប ស្រីអូន លោកមានស្រីនិងបានបន្សល់បំណុលជាប់ខ្លួនឱ្យភរិយាថែមទៀតខណៈលោក រិទ្ធី ហង្សមាស បាននិយាយនៅក្នុងសារមួយនៅក្នុងគណនីយផ្ទាល់ខ្លួនថាឧកញ៉ា ឈាង រ័ត្ន ជាក្មួយប្រុសក្រោយពេលស្លាប់បន្សល់ទុកជាប់ខ្លួនមានតែរថ​យន្ត​Luxus1គ្រឿងវ៉ាលីខោអាវមួយដែលមានអាវ៣ ​ខោខាវប៊យ៤ លីអូ៤​ស្រោមជើង ៣គូប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post