header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយនៅក្នុងថ្ងៃទី​១៦ព្រឹកនេះលោក មាស ឬទ្ធី បានចេញមុខទម្លាយរឿងរ៉ាវមួយចំនួននៅក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ហង្សមាសពីដើមចម បណ្តាលឱ្យក្មួយប្រុស ឈាង រ័ត្ន សម្រេចចិត្តគិតខ្លីបែបនេះ ។ អ្វីដែលកាន់តែរំជួលចិត្តលោក មាស ឬទ្ធី បានបន្ថែមថានៅក្នុងពិធីបុណ្យសព ឧកញ៉ា ឈាង រ័ត្ន ក៏បានចូលរូបក្នុងបុគ្គលិកស្រីម្នាក់ដោយយំ និងបានពោលពាក្យសុំទោសម្តាយផងដែរ ។

នៅក្នុងថ្ងៃទី ១៦ នេះក៏ជាពិធីបុណ្យខួប៧ ថ្ងៃ និង១០០ថ្ងៃរបស់ឧកញ៉ា ឈាង រ័ត្ន ដែលមានការរៀបចំពិធីដល់ទៅពីរកន្លែងដែលមួយកន្លែងធ្វើឡើងដោយ ស្រីអូន និងមួយទៀតរៀបចំដោយក្រុមគ្រួសាររបស់ឧកញ៉ា ឈាង រ័ត្ន ។ បន្ថែមពីនេះក្នុងនាមជាឪពុកមាលោក មាស ឬទ្ធី ថាខាងសាច់ញាតិមិនបានហាមឃាត់មិនឱ្យ ស្រីអូន ចូលរួមពិធីបុណ្យ ៧ ថ្ងៃ និង ១០០ថ្ងៃទេ តែអាចថា ស្រីអូន ខ្លាចថាទៅហើយមានភាពខ្វែងគំនិតមើលមុខគ្នាមិនចំជាមួយគ្រួសារខាងប្រុសក្រោយមានរឿងចម្រូងចម្រាស់គ្នាបែបនេះ ។

​ជាមួយគ្នានោះលោក មាស ឬទ្ធី ក៏បានទទួលស្គាល់ថា ស្រីអូន បានទៅអុជធូបឱ្យសពស្វាមី ឈាង រ័ត្ន ហើយមូលហេតុដែលក្រុមគ្រួសារខាង ឈាង រ័ត្ន មិនឱ្យថតរូបដោយសារខ្លាច ស្រីអូន បង្ហោះរូបភាពនិងឡាយវីដេអូដែលធ្វើឱ្យមហាជនមានការយល់ច្រឡំថាបើនៅស្រឡាញ់គ្នាហេតុអ្វីចាំបាច់គិតខ្លីបែបនេះ ។

អ្វីដែលកត់សម្គាល់លោក មាស ឬទ្ធី ក៏បានរៀបរាប់ថានៅក្នុងថ្ងៃបុណ្យសពឧកញ៉ា ឈាង រ័ត្ន ក៏បានចូលរួបបុគ្គលិកស្រីម្នាក់ដោយបានយំនិងបានសុំទោសដល់ម្តាយដែលខ្លួនបានធ្វើបែបនេះហើយក៏បានចេញវិញភ្លាមៗដែលធ្វើឱ្យអ្នកបានឃើញទិដ្ឋភាពនេះរំជួលចិត្តជាខ្លាំង ។

ដ្បិតពុំបានបញ្ជាក់ពីមូលហេតុនៃការមិនចុះសម្រុងរបស់គ្រួសារក្មួយប្រុស តែលោក មាស ឬទ្ធី បាននិយាយថាមុនទទួលមរណភាពប្រមាណ២០ថ្ងៃ ឪពុកម្តាយ ស្រីអូន និង ម្តាយ ឈាង រ័ត្ន បានព្យាយាមសម្រុះសម្រួលកូនៗឱ្យត្រូវគ្នា តែ ស្រីអូន មិនព្រម ។ ចុងក្រោយពួកគេក៏បានផ្តិតមេដៃលែងលះទៅតាមនិតិវិធីច្បាប់ តែពុំទាន់ចេញសាលក្រមពីតុលាការនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post