header ads

Sponsor

មហាជនជាច្រើនមានការងឿងឆ្ងល់ថាហេតុអ្វីមិនឃើញវត្តមាន ស្រីអូន ទៅជូនដំណើរស្វាមីជាលើកចុងក្រោយ ពេលនេះដឹងការពិតរឹតតែច្បាស់ហើយក្រោយពីសាមីខ្លួនបង្ហើបឱ្យដឹងនូវរឿងរ៉ាវ ពីក្រោយរឿងគ្រួសារមួយនេះ។ 

តាមរយៈផេកផ្លូវការរបស់ «ស្រីអូន សម្រស់ធម្មជាតិ» បានបង្ហោះឱ្យដឹងនៅល្ងាចថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣នេះថា៖

«សំណេីចចំអកព្រហ្មលិខិត រសជាតិជីវិតមុននឹងស្លាប់តែបុិននឹង ស្គាល់មនុស្សច្បាស់ក្នុងពេលនេះ 🙏🏻ខ្ញុំសំពះសុំពេទ្យដកសេរ៉ូមដេីម្បីទៅអុចធូបឱ្យប្ដីចុងក្រោយ🙏🏻 ពរកូនស្រីដល់រោងបុណ្យគ្រួសារខាងប្ដីគេដេញជេរប្រមាថ មិនឱ្យចូល មិនឱ្យអុជធូប មិនឱ្យថតរូបជាមួយសពប្ដីជាចុងក្រោយ🙏🏻 ខ្ញុំឮសំឡេងមនុស្សប្រុសម្នាក់ដាក់ទំនាយខ្ញុំឈឺចាប់ណាស់ 😭 ចំណែកសង្គមខាងក្រៅជេរដៀលខ្ញុំ បង្កេីតពត៌មានក្លែងក្លាយថាខ្ញុំក្បត់ប្ដី ឱ្យគេជេរខ្ញុំបន្ថែមទៀត ទាំងគ្រប់គ្នាមិនដឹងរឿងរ៉ាវទាំងអស់ 🙏🏻

គ្មានមនុស្សស្រីណាចង់ម៉េម៉ាយទេ សុំចិត្តមេត្តាដល់ខ្ញុំផង ត្រូវរកសុីចិញ្ចឹមកូន ដោះបំណុលដែលប្ដីបន្សល់ទុកទៀត ទាំងដែលច្រេីនឆ្នាំខ្ញុំបៀបទុក្ខម្នាក់ឯង លាក់សូម្បីឪពុកម្ដាយបង្កេីតក៏ខ្ញុំលាក់😭🙏🏻 គ្រប់យ៉ាងដោយសារប្ដីសុំអង្វរឱ្យខ្ញុំទុកមុខឱ្យគាត់ សង្ឃឹមគ្រួសារខាងប្រុសយោគយល់ព្រមឱ្យខ្ញុំទៅចូលបុណ្យ 7ថ្ងៃប្ដីខ្ញុំផង 🙏🏻😭 បងប្អូនមិនដឹងរឿងច្បាស់ជេរខ្ញុំទៀតចុះ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង។»

រឿងរ៉ាវទាំងនេះត្រូវបានគេលើកឡើងថា៖«ម្នាក់គេងបានស្ងប់ហើយ 😭🖤 នៅទ្បើយតែម្នាក់ទៀតគេងទាំង ឈឺចិត្ត ឈឺកាយ ទទួលរង រ៉ាប់រងគ្រប់យ៉ាងម្នាក់ឯង 😭😭😭😭»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post