header ads

Sponsor

រំលងទៅជាងមួយសប្តាហ៍ហើយរឿងរបស់ ស្រីអូន និង ស្វាមី ឈាង រ័ត្ន នៅតែបន្តចែករំលែក នៅតាមបណ្តាញសង្គមដោយថ្មីៗនេះ ស្រីអូន ក៏ទទូចសុំឱ្យគ្រួសារខាងស្វាមី មកសម្រួលគ្នាដើម្បីឱ្យវិញ្ញាណក្ខន្ធស្វាមីបានស្ងប់សុខ ។ជាពិសេសលោក មាស ឬទ្ធី ជាឪពុកមាគួរសួររកហេតុផលពីមូលហេតុលែងលះឱ្យបានច្បាស់។ ប៉ុន្តែត្រូវ លោក មាស ឬទ្ធី បង្ហោះសំណេរខ្លីតែមានន័យចាក់ដោតជាខ្លាំង ។

ស្រីអូន បានចាប់ផ្តើមទម្លាយពីមូលហេតុខ្លះៗរបស់អ្នកនាងនាពេលកន្លងមកដោយបានបញ្ជាក់ថានៅក្នុងថ្ងៃទី ០៧ កុម្ភៈគឺជាថ្ងៃដែលខ្លួនខ្លាចស្វាមី ឈាង រ័ត្ន ជាខ្លាំងរហូតដល់ថ្នាក់សំងំគេងនៅក្នុងបន្ទប់ទឹក ។ ជាមួយគ្នានោះ ស្រីអូន ក៏បានសង្កត់ធ្ងន់ថានេះគ្រាន់តែជារឿងប្រមាណ ២០ភាគរយដែលនាងបង្ហាញមហាជន ទុកឱ្យវិភាគខ្លួនឯងនៅ ៨០ភាគរយទៀត ។

ជាចុងក្រោយ ស្រីអូន ក៏ស្នើសុំឱ្យគ្រួសារខាងស្វាមីមកសម្រុះសម្រួលគ្នា ជាពិសេសលោក មាស ឬទ្ធី គួរតែសួរនាំហេតុផលពីចាស់ទុំដែលបានដឹងពីមូលហេតុដែលអ្នកនាងនិងស្វាមីលែងលះកុំកាត់ផ្លូវមិនឱ្យដើរបែបនេះ  ។

សំណូមពររបស់ ស្រីអូន គេហាក់មិនទាន់ឃើញសាច់ញាតិខាងស្វាមី ឈាង រ័ត្ន ដែលមានអ្នកម្តាយ និងប្អូនៗចេញមុខប្រតិកម្មអ្វីឡើយ។ ប៉ុន្តែលោក មាស ឬទ្ធី ក៏មិនបាននៅស្ងៀមដោយលោកបានបង្ហោះសារយ៉ាងចាក់ដោតមួយដែលមានអត្ថន័យថា«ឈប់ភ្លៀងមេឃស្រឡះពេលថ្ងៃច្បាស់ឃើញពន្លឺក្នុងផ្ទះពីមុនថាបឹងឥលូវវាទៅជាស្រះ ពន្លឺកាន់តែច្បាស់ស្រះជីកខ្លួនឯងសោះ ...(កវីនិពន្ធចង្កៀងណាឆេះអស់ប្រេងចង្កៀងនោះ)។

សារមួយនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមបញ្ចេញមតិជាហូរហែរដោយម្នាក់ៗលាន់មាត់ថាពិតជាមានន័យជ្រៅខ្លាំងណាស់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post