header ads

Sponsor

កាន់តែរំជួលចិត្តជាក្រោយពីបានដឹងថា ស្វាមី ស្រីអូន បានទៅចូលរួមសិក្សានៅក្នុងកម្មវិធីអប់រំផ្លូវចិត្តរបស់ព្រះគ្រូ គូ សុភាព មុនពេលលោកសម្រេចចិត្តដើរផ្លូវទ័លមួយនេះ ។ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយដោយសារសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរទើបធ្វើឱ្យលោកសម្រេចចិត្តចាកចេញកាលពីថ្ងៃទី ១១ កន្លងទៅដោយបន្សល់ត្រឹមតែការស្រណោះពីសំណាក់សាច់ញាតិ ក្រុមគ្រួសារនិងមហាជនជាច្រើន ។

តាមរយៈរូបភាពជាច្រើនសន្លឹករបស់ឧកញ៉ា ឈាង រ័ត្ន ដែលបង្ហោះដោយលោក តាន់ គឹមសួរនៅក្នុងសកម្មភាពសិក្សាដំណើរឆ្ពោះទៅរកភាពធូរស្រាលនៃជំងឺផ្ឡូវចិត្តជាមួយសិក្ខាកាមជាច្រើន ។ លោក តាន់ គឹមសួរ បានរៀបរាប់ថា «ទាំងនេះគឺជារូបភាពចុងក្រោយនៃការជួបមុខគាត់នៅក្នុងកម្មវិធីឆ្ពោះទៅរកភាពធូរស្រាលពីជំងឺផ្លូវចិត្ត គាត់បានដាក់ខ្លួនមកចូលរួមជាមួយសិក្ខាកាមផ្សេងៗទៀតដើម្បីរកវិធីបន្តរស់ទៅមុខទៀតដោយយកចិត្តទុកដាក់ស្ដាប់អំពីការណែនាំរបស់លោកគ្រូចិត្តសាស្ត្រ និងឱវាទអប់រំផ្លូវចិត្តរបស់ព្រះអង្គគ្រូគូ សុភាព។

វាពិតជារឿងមួយដ៏សោកស្ដាយខ្លាំងណាស់ចំពោះខ្ញុំដែលខ្ញុំបានប្រឹងព្យាយាមខ្លាំងណាស់ក្នុងការចាប់ទាញដៃរបស់គាត់ តែជាលទ្ធផលនៅតែមិនអាចទាញឈ្នះមច្ចុរាជបាន បើពេលនោះគាត់ព្រមផ្ដល់ឱកាសឲ្យខ្លួនឯងបានឡើងទៅកំពូលភ្នំឱរ៉ាល់ជាមួយខ្ញុំ ប្រហែលជាមច្ចុរាជដ៏កំណាចនោះរកគាត់មិនឃើញទេ សុំអភ័យទោសផង ខ្ញុំសូមបង្ហោះពីគាត់ជាលើកចុងក្រោយដើម្បីឲ្យធូរស្រាលផ្លូវចិត្តបន្តិច»។

តាមការបញ្ជាក់របស់លោក តាន់ គឹមសួ បានឱ្យដឹងថានេះជារូបភាពចុងក្រោយរបស់លោកដែលបានជួបជាមួយឧកញ៉ា ឈាង រ័ត្ន មុនពេលលោកសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង ។អ្វីដែលគួរឱ្យស្រណោះនោះនៅក្នុងខែវិច្ឆិកាខាងមុខនេះឧកញ៉ា ឈាង រ័ត្ន ក៏នឹងត្រូវធ្វើដំណើរទៅប្រទេសអាមេរិកផងដែរ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post